ចេះឈឺឆ្អាលសូម្បីតែរឿងកូនៗគេ! Chompoo Araya ឆ្លើយត្រង់ៗរឿង អោយ Shayfa-Phayu រៀន Online ដែរឬទេ! មានវីដេអូ
Chompoo Araya បង្ហើបប្រាប់ថាមិនបានអោយកូនរៀនតាម Online នោះទេ ហេតុការរៀននៅមិនមែនជាវិជ្ជាអ្វីនោះទេ បើបើកថ្នាក់សិក្សាជាថ្មីមិនដឹងថាសម្រេចចិត្តថាទៅផ្លូវណានោះទេ
ជិតក្លាយទៅជាអ្នកម៉ាក់កូនបីទៅហើយសម្រាប់អ្នកម៉ាក់រូបស្អាត Chompoo Araya ដែលទើបនិងប្រកាសថាពេលនេះកំពុងតែមានប៊េប៊ីទីបីតាមចិត្តប្រាថ្នា ទោះបីជាមិនទាន់ប្រាប់ថាជាកូនប្រុសឬកូនស្រីតែគ្រប់គ្នាទស្សទាយថាច្បាស់ជាកូនស្រីហើយ ព្រោះមុននេះ Chompoo ធ្លាប់បានផ្ដល់បទសម្ភាសន៍ថាសុំអោយមានកូនស្រីម្នាក់ទៀតដើម្បីទុកតែងខ្លួនជាមួយគ្នា ហើយ Shayfa-Phayu ក្នុងវ័យ 4ខួបអាចធ្វើជាបងប្រុសពេញទំហឹងហើយ
ហើយនៅក្នុងស្ថានការណ៍កូវីដរាតត្បាតបែបនេះគ្រប់គ្នាចង់ដឹងថា Shayfa-Phayu រៀនតាម Online យ៉ាងម៉េចដែរ ដោយនៅក្នុងកម្មវិធី Sweet Jeab អ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ម៉ែ Chompoo បានវីដេអូខលនិយាយជាមួយគ្នា សួររឿងរ៉ាវផ្សេងៗ ក្រោយពីមិនបានឃើញមុខគ្នាជាច្រើនខែ ម៉ែ Chompoo បានប្រាប់ថាមិនបានទៅណាទេជីវិតមានត្រឹមតែទៅខុនដូនិងទៅផ្ទះយាយ
ចំណែកឯរឿងរៀនតាម Online និងម៉ាក់ៗបានប្រាប់ថាមិនបានអោយកូន ចូលរួមថ្នាក់អនឡាញក្នុងថ្នាក់មត្តេយ្យសិក្សា ដោយនាងប្រាប់បែបកំប្លែងៗថាខ្ជិល ព្រោះមុខវិជ្ជាភាគច្រើន ជាការរាំរែកធ្វើភ្លេង និងអាននិទាន តែម៉ាក់ៗប្រាប់ថាបើកវគ្គសិក្សាថ្មី Shayfa-Phayu និងទៅមត្តេយ្យ ១ កំពុងតែប្រឹក្សាជាមួយលោកប៉ាគាត់ថានិងធ្វើយ៉ាងម៉ិចល្អ អោយរៀន Online ឬសម្រាករៀនសិន
អត្ថបទដោយ : នីត្តា