តាំងបែកសង្សាដ្រាម៉ាកាន់តែខ្លាំង! Min Phichaya បើមើលពី caption សិនវិញសុទ្ធតែថា “ម៉ែប្រាប់ថាបើសិនជានរណាចូលដណ្ដឹងនិងអោយ…..! មានរូបភាព

ទាំងស្អាតទាំងមានរូបពិតសម្លេងពិត Min Phichaya ក្រោយពីប្រកាសថាខ្លួននៅទំនេរគ្មានម្ចាស់ចិត្តអោយគ្រប់គ្នាបានដឹងដោយរូបភាពស្អាតៗនិងបង្កើតការអស់សំណើចតិចៗ ដោយវគ្គស៊ិចស៊ីដែលបានប្រលែងមកជាបន្ដបន្ទាប់ អាចនិយាយបានថាទំនេរពិតៗដោយមិនបាច់ក្រែងចិត្តនរណា គ្រប់គ្នាដែលបានឃើញនាងហើយសុទ្ធតែប្រាប់ថាស្អាតឡើងជារៀងរាល់ថ្ងៃ

នៅពេលថ្មីៗនេះ Min Phichaya ចែកចាយភាពស្រស់ស្រាយម្ដងទៀតជាមួយរូបភាពខ្លួនឯងដែលអង្គុយនៅលើផ្ទៃដ៏ធំល្វិងល្វើយជាមួយអ្នកម៉ាក់ ថារូបភាពពិសេសនិងកក់ក្ដៅទៅហើយ តែនៅឡើយមានឃ្លារឹតតែពិសេសជាងនិងទៀតថា “ម៉ាក់ប្រាប់ថាប្រសិនបើមាននរណាចូលស្ដីដណ្ដឹងនិងចែកអោយ 500 រ៉ៃ តើមាននរណាចាប់អារម្មណ៍ទេ?”

After Footer (Active) - damrei Mr1 Zone2

ដូចដែលប្រាប់ចឹងថា Min ទាំងស្អាតទាំងមានចា ព្រោះក្រៅពីនាងខិតខំប្រឹងប្រែងធ្វើការហើយនៅក្នុងសិល្បៈហើយ គ្រួសាររបស់នាងក៏ធ្វើអាជីវកម្មអចលនទ្រព្យនៅក្នុងគម្រោងលំនៅដ្ឋានផងដែរហើយក៏ជាអ្នកចែកចាយសំភារៈសំណង់ដ៏សំខាន់នៅក្នុងខេត្តខនកែន

ក៏មិនដឹងដែរថាមានកំលោះម្នាក់ណាហ៊ានមកញ៉ែនាងឬទៀតទេ

អត្ថបទដោយ : នីត្តា