អីយ៉ា! ក្រោយប្រកាសពរពោះកូនទី៣ Chompoo ត្រូវគេសួរឈ្មោះកូន តែនាងបែរជានិយាយថា…!(មានវីដេអូ)

កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្ដែងថៃស្រីល្បីភ្លោះ Chompoo Araya បានប្រកាសដំណឹងល្អ ពីការពរពោះកូនទី៣នៅក្នុងផ្ទៃ ធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនលឺហើយ រំភើបចិត្ត និងចូលរួមអបអរសាទរដល់នាងគ្រប់ៗគ្នាទៀតផង។

យ៉ាងណាមិញ ស្របពេលដែលបង្ហើបដំណឹងនេះមិនបានប៉ុន្មានផង គ្រប់គ្នាក៏បានឃើញវីដេអូមួយ បង្ហាញពីសកម្មភាព ពិធីការិនីបានឆ្កឹះសួរពីតារាស្រីរូបនេះ អំពីឈ្មោះកូនទី៣របស់ខ្លួន ហើយភ្លាមនោះក៏សួរទៅកូនប្រុសភ្លោះរបស់នាងទៀត តែនាងភ្ញាក់ផ្អើល និងស្រែកប្រាប់កូនថា «កូន មិនអាចប្រាប់បានទេ! មិនអាចប្រាប់បានទេ»។

After Footer (Active) - damrei Mr1 Zone2

តែទោះបីជាយ៉ាងណាក៏ដោយ តារាស្រីរូបនេះ ក៏បានបង្ហើបដែរថា ឈ្មោះកូនទី៣របស់នាងគឺនិងធ្វើឲ្យហ្វេនៗគ្រប់គ្នានឹងស្មានមិនដល់ផងដែរ ដូច្នេះមានតែរង់ចាំតារាស្រីរូបនេះ បង្ហើបនៅថ្ងៃខាងមុខនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

 

View this post on Instagram

 

A post shared by polyplus_jad_hai (@polyplus_jad_hai)

អត្ថបទដោយ៖ស៊ីវលី