ស្រណោះណាស់! ប្រពន្ធកូនយំអោបតារាប្រុស Bie យំអាល័យព្រោះលោកត្រូវទៅបំពេញការងារនៅឯក្រៅប្រទេស!

កន្លងមកមហាជនតែងតែឃើញនូវកម្រងរូបភាពសើចសប្បាយយ៉ាងមានភាពកក់ក្តៅរបស់គ្រួសារតារា Bie និង Gubgip នៅលើបណ្តាញសង្គមរបស់ពួកគេផ្ទាល់។ ក្រោយរៀបការនិងមានកូនស្រីដ៏ទៅ២រូបរួចមក គ្រួសារតូចនេះតែងតែបង្កើតនៅក្តីស្រឡាញ់ និងស្នាមញញឹមមកបង្ហាញជូនដល់សារធារណៈជនមករហូត។

ប៉ុន្តែកាលពីពេលថ្មីៗកន្លងទៅនេះ​ មហាជនបានឃើញតារាស្រី Gubgip យំអោបស្វាមីយ៉ាងគគ្រូកជាមួយនឹងកូនៗដោយសារតែស្វាមីត្រូវចេញទៅបំពេញភារកិច្ចនៅឯប្រទេសចិនរយៈពេលយូរ ព្រោះតែគ្រួសារនេះមិនដែលឃ្លាតឆ្ងាយពីគ្នានោះហើយលើកនេះក៏ជាលើកដំបូងដែលពួកគេត្រូវបែកគ្នាក្នុងរយៈពេលយូរបែបនេះ៕