តារាស្រីតៃវ៉ាន់ Rainie Yang អាយុជិតចូលក្បាល៤០ទៅហើយ ប៉ុន្តែមកមើលរូបសម្រស់វិញតារាវ័យក្មេងសុំចាញ់!

តារាស្រីសញ្ញាតិតៃវ៉ាន់ Rainie Yang ដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងមិនថានៅក្នុងប្រទេសចិន រឺនៅបែបអាស៊ីយើងនោះទេ គឺនាងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងសម្រាប់បទចម្រៀង និងការថតរឿងរបស់នាង។

តារាស្រីរូបនេះកើតនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៤ នៅក្នុងទីក្រុង តៃប៉ិ កោះតៃវ៉ាន់ នាងចាប់ផ្តើមក្នុងវិស័យសម្តែងតាំងពីអាយុ ១៤ ទៅ​ ១៥ឆ្នាំមកម៉្លេស និងបន្តរដំណើរក្នុងវិស័យរហូតដល់មានឈ្មោះបោះសំឡេងយ៉ាងខ្លាំងមកដល់សព្វថ្ងៃនេះ។ នៅក្នុងឆ្នាំ២០១៩ នាងបានរៀបការជាមួយនឹងតារាចម្រៀងប្រុសសំឡេងផ្អែមដ៏ល្បីល្បាញមួយរូបគឺលោក Li Rong Hao និងជាគ្រូបង្វឹកមួយរូបក្នុងកម្មវិធី Sing! China ដែលជាកម្មវិធីជ្រើសរើសអ្នកដែលមានសំឡេងពិរោះនិងមានទេពកោសល្យខ្ពស់ក្នុងការច្រៀងផងដែរ។

នៅក្នុងឆ្នាំ២០២១​នេះ តារាស្រីរូបនេះមានអាយុ ៣៧ឆ្នាំទៅហើយ ប៉ុន្តែបើក្រឡេកមកមើលពីរូបសម្រស់របស់នាងវិញ គឺនៅតែស្រស់ស្អាតក្មេងជាងវ័យជានិច្ច​ ដែលធ្វើអោយតារាស្រីវ័យក្មេងជំនាន់ក្រោយជាច្រើនមានការកោតសសើរសម្រាប់ការប៉ិនប្រសប់ក្នុងការថែរក្សាសម្រស់អោយក្មេងជាងវ័យរបស់នាង៕