ងារជាមហាសេដ្ឋីរាប់ពាន់លានលើពិភពលោក តែមកមើលអាហារដែលសេដ្ឋី Jack Ma ហូបបែបសាមញ្ញ!

ប្រជាជនស្ទើរតែទូរទាំងពិភពលោកហើយ សុទ្ធតែស្គាល់មហាសេដ្ឋីទ្រព្យពាន់លានរូបនេះ លោក Jack Ma ត្រូវបានគេស្គាល់ថាគាត់ជាម្ចាស់ Alibaba Group ដែលរកចំណូលបានរាប់លានដុល្លារ។

ក្នុងនាមជាមហាសេដ្ឋីមួយរូប លោកមានទ្រព្យសម្បត្តិរហូតដល់ទៅ ៤១.៩ ពាន់លានដុល្លារ និងមានជាប់លេខរៀងទី ២៦ ជាមហាសេដ្ឋីលំដាប់ពិភពលោកថែមទៀតផង។

កាលពីពេលថ្មីៗនេះ ត្រឹមតែរូបថតម្ហូបអាហាររបស់មហាសេដ្ឋីរូបនេះបានធ្វើអោយមហាជនជាច្រើនកោតសសើរនូវជីវិតបែបសាមញ្ញៗរបស់លោក បើទោះបីជាលោកមានទ្រព្យសម្បត្តិច្រើនចាយមិនអស់ពិតមែន តែលោករស់នៅបែបជីវិតធម្មតាបែបនេះសោះ៕