គូនេះយ៉ាងណាវិញ? អ្នកគាំទ្រសង្ស័យ តួឯកស្រីនាង Bow បង្ហោះប្រាប់ថានៅលីវលោក Alek ក៏ប្រញាប់មក….

គូនេះយ៉ាងណាវិញដែរ? តួឯកប្រុសស្រីពីរដួងក្នុងសិល្បៈថៃតារាស្រីនាង Bow Maylada និងលោក Alek Teeradetch កំពុងត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ក្រោយឃើញទាំងគូឆ្លើយឆ្លងក្នុងបណ្ដាញសង្គម។

ដោយថ្មីៗនេះតួឯកស្រីនាង Bow បានបង្ហោះរូបលេងញញឹមស្រស់ស្រាយព្រមទាំងមានសសេរពាក្យថា ព្រមបើកបេះដូងហើយ នៅទំនេរមកដាក់ពាក្យបាន ធ្វើឲអ្នកគាំទ្រប្រញាប់ចូលមក Comment ព្រៀងព្រាតក្នុងនោះក៏មានលោក Alek ផងដែរចូលមក Comment យ៉ាងលឿន។ ថែមពេលនេះទាំងលោក Alek និង Bow សុទ្ធតែទើបបែកស្នេហ៍ចាស់នៅលីវជាថ្មីដូចគ្នា ទើបធ្វើឲមានអ្នកគាំទ្រងាកមកចាប់គូឲតារាប្រុសស្រីមួយគូនេះ តែការពិតទាំងគូមិនដែលនិយាយថាមានទំនាក់ទំនងជាមួយគ្នានោះឡើយ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ