មិនភ័យរឿងស្ទះចរាចរណ៍ គូស្នេហ៍តារា Pok Margie បង្ហាញផ្លូវធ្វើដំណើរទៅផ្ទះថ្មីក្បែរមាត់ទឹកសង់ជិតរួចហើយ!!

មានទៅធម្មតាអី! គូស្នេហ៍តារាមានប្រជាប្រិយភាពក្នុងសិល្បះថៃគូរបស់តួឯកស្រីនាង Margie Rasri និងលោក Pok Passakorn ថ្មីៗនេះបានបង្ហាញទិដ្ឋភាពផ្ទះថ្មីកំពុងសាងសង់ជិតរួចរាល់ និងបានបង្ហាញផ្លូវធ្វើដំណើរទៅផ្ទះងាយស្រួលមិនភ័យរឿងស្ទះចរាចរណ៍។

ដោយផ្ទះថ្មីរបស់តារាទាំងពីរគឺសង់ឡើងក្បែរមាត់ទឹកជាផ្ទះស្នាក់នៅនិងជាផ្ទះលំហែរកាយ ទុកសម្រាប់ឲកូនៗអ្នកទាំងពីររស់នៅជាមួយបរិយាកាសល្អបរិសុទ្ធស្រស់ស្អាត។ ដោយផ្ទះថ្មីមួយខ្នងនេះក្បែរមាត់ទឹកទន្លេរធំល្វឹងល្វើយព័ន្ធជុំវិញក្រុង ធ្វើឲការធ្វើដំណើររបស់គ្រួសារលោក Pok និង Margie ថ្ងៃក្រោយអាចនឹងទៅណាមកណាតាមផ្លូវទឹកជាងតាមផ្លូវគោកដែលជួបបញ្ហាស្ទះចរាចរណ៍ច្រើន។ តោះមកមើលរូបភាពផ្ទះថ្មីរបស់គ្រួសាររបស់តារា Pok Margie និងកូនភ្លោះទាំងពីរ៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ