គ្រាន់តែលឺពាក្យមួយឃ្លាពីលោកប៉ា តារាប្រុស Pork Mindset ក៏ស្ទុះទៅអោបលោកប៉ាភ្លាមៗតែម្តង!

មហាជនជាច្រើនច្បាស់ជាបានដឹងរួចមកហើយពីជីវិតសោយសុខលំដាប់អភិជនរបស់គ្រួសារតារាប្រុសស្រី Pok និង Marggie ដែលពួកគេតែងតែបង្ហាញប្រាប់ជូនសារធារណៈជននៅលើបណ្តាញសង្គមរបស់ពួកគេផ្ទាល់។

ដោយឡែកកាលពីថ្ងៃកំណើតរបស់តារាប្រុសរូបនេះ ពួកគេបានរៀបចំផែនការដើរកំសាន្តនៅឯក្រៅប្រទេសជាមួយគ្រួសារដ៏សែនកក់ក្តៅរបស់ពួកគេ ប៉ុន្តែមុនពេលចេញដំណើរតារាប្រុសរូបនេះបាននាំប្រពន្ធកូនទៅលេងនឹងលោកប៉ារបស់គេជាមុនសិន ហើយនៅពេលទៅដល់ តារាប្រុសរូបនេះបានសួររកកាដូខួបកំណើតពីលោកប៉ា តែបែរជាទទួលបានពាក្យមួយឃ្លាថា៖ ប៉ាអោយក្តីស្រឡាញ់ចំពោះកូន! គ្រាន់តែលឺពាក្យមួយឃ្លានេះភ្លាម តារាប្រុស Pok ក៏ស្ទុះទៅអោបលោកភ្លាមៗតែម្តង ព្រោះពាក្យនេះហើយដែលតារាប្រុសរូបនេះទទ្ទឹងរង់ចាំ និងចង់បានពីលោកប៉ារបស់គាត់៕