កំពូលតារាស្រីប៉ុន្មានរូបនេះ រស់នៅក្នុងផ្ទះតម្លៃមិនក្រោម១លានដុល្លារនោះទេ!

នៅក្នុងវិស័យសិល្បៈថៃតារាប្រុសស្រីជាច្រើនដែលសុទ្ធសឹងតែជាតារាដែលមានទេពកោសល្យ និងមានរូបសម្រស់ស្រស់ស្អាតហើយថែមទាំងមានទ្រព្យសម្បត្តិច្រើនលើសលប់ អាចនិយាយបានថាចាយវាយហ៊ឺហារយ៉ាងសប្បាយក៏មិនងាយអស់នោះដែរ។

សម្រាប់តារាស្រីប៉ុន្មានរូបខាងក្រោមនេះវិញ គឺសុទ្ធតែជាកំពូលតារាសម្តែងស្រីដែលមានប្រជាប្រិយភាពខ្លាំងនិងមានភាពល្បីល្បាញមិនថាក្នុងប្រទេសរឺក្រៅប្រទេសនោះទេ ហើយបើក្រឡេកមកមើលពីទ្រព្យសម្បត្តិ និងគេហដ្ឋានដែលពួកគេរស់នៅវិញ ម្នាក់ៗមានផ្ទះតម្លៃមិនក្រោម១លានដុល្លារនោះទេ។

១​ Chompoo Araya

តារាស្រីរៀមច្បងមួយរូបនេះ ដែលត្រូវបានមហាជនស្គាល់ថាជាកំពូលតារាស្រីដ៏មានប្រជាប្រិយភាពមួយរូបនិងជាសេដ្ឋីនីមួយរូបផងដែរ ហើយសម្រាប់វីឡាដែលតារាស្រីនិងគ្រួសាររស់នៅគឺតម្លៃមិនតិចជាង ១០លានដុល្លារនោះទេ។

២ Nune Woranuch

សម្រាប់តារាជើងចាស់រូបនេះវិញ ក៏ជាតារាស្រីដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរពីសំណាក់ហ្វេនរបស់នាង ហើយសម្រាប់ផ្ទះវីឡាដែលតារារូបនេះនិងស្វាមីសេដ្ឋីរស់នៅក៏មិនតិចជាង ៥លានដុល្លារដែរ។

៣ Aum Patcharapa

តារាស្រីដែលមានរូបសម្រស់ស្រស់ស្អាតមិនចេះចាស់រូបនេះ មានបទពិសោធមិនតិចនោះទេនៅក្នុងវិស័យសិល្បៈភាពយន្តថៃ ហើយសម្រាប់ផ្ទះដែលនាងរស់នៅគឺសាងសង់អស់ប្រហែល ៥លានដុល្លារឯណោះ។

៤ Margie Rasri

តារាស្រីកូនពីររូបនេះវិញក៏ជាតារាស្រីដ៏មានប្រជាប្រិយភាពមួយរូប និងមានទ្រព្យសម្បត្តិមិនតិចនោះដែរ ហើយផ្ទះរបស់នាងនិងគ្រួសារកំពុងរស់នៅគឺតម្លៃប្រហែល ៤លានដុល្លារ។

៥ Aff Taksaorn

រីឯតារាស្រីកូនមួយរូបនេះវិញ បើទោះបីជាត្រូវទទួលបន្ទុកចិញ្ចឹមបីបាច់មើលថែកូនស្រីតែម្នាក់ឯងក៏ដោយ ក៏នាងនៅតែមានភាពតស៊ូនិងខិតខំប្រឹងប្រែងសម្រាប់គ្រួសារតូចមួយនេះអោយមានក្តីសុខដែរ ហើយសម្រាប់ផ្ទះរបស់តារាស្រីរូបនេះវិញក៏មានតម្លៃប្រហែល ១លានដុល្លារផងដែរ៕