ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា សព្វថ្ងៃនេះកំពូលតារាចម្រៀងល្បីឈ្មោះលោក ព្រាប សុវត្ថិ កំពុងតែសាងសុភមង្គលជាមួយក្រុមគ្រួសារ ធ្វើឲ្យមហាជនគ្រប់គ្នាឃើញហើយលួចច្រណែនលោកសឹងតែគ្រប់គ្នាទៀតផង។
យ៉ាងណាមិញថ្មីៗនេះលោកបានធ្វើឲ្យមហាជនជាច្រើនសរសើរលោក ខណៈទោះបីជាលោកមិនបានទៅវត្តធ្វើបុណ្យ តែគ្រប់គ្នាបានឃើញលោកនាំភរិយានិងកូនៗ រៀបចំបាយម្ហូបយកទៅជូនអ្នកមានគុណលោកទាំងពីរ មើលទៅពិតជាសប្បាយរីករាយខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នា សរសើរទឹកចិត្តតារាប្រុសរូបនេះ ពិតជាបំពេញតួនាទីជាកូនល្អ ធ្វើបុណ្យជាមួយព្រះរស់ក្នុងឱកាលបុណ្យភ្ជុំបិណ្ឌនេះផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី