មិនទាន់ត្រលប់មកច្រាំងវិញហើយក៏មិនឈប់ផុសរូបស្អាតៗដែរ ពីដំណើរកំសាន្ដរបស់តួឯកស្រីស្អាត Kimberly ដែលចាប់ដៃគ្នាជាមួយម្ចាស់ចិត្តរូបសង្ហាយ៉ាង Mark Prin ទៅជប់លៀងគម្រប់ខួបស្នេហា 8ឆ្នាំដែលបានស្រលាញ់គ្នានៅលើកោះផ្សេងៗក្នុងសមុទ្រប្រទេសថៃ ដោយមុននេះបានឃើញរូបភាពផ្អែមល្ហែមជាច្រើនសន្លឹករួមមកហើយ
ជាក់ស្ដែង Kimberly បានជ្រើសរើសកន្លែងពិសេសក្នុងដំណើរកំសាន្ដនេះ លេងឈុតប៊ីគីនីបង្អួតរាងយ៉ាងស្រស់ស្អាតថែមទាំងប្រាប់ថា “ស្ដើងហើយ”
លទ្ធផលបានពីការហាត់ប្រាណយ៉ាងខ្លាំងនិងខ្ជាប់ខ្ជួនរបស់នាង
ហើយរូបភាពមួយសន្លឹកនេះក្រៅពីនាង បង្អួតចង្កេះដែលស្ដើងដូចក្រដាស់ A4 ហើយ ក្បាលពោះក៏រាបស្មើរម៉ត់ខៃដូចគេអ៊ុត គ្មានខ្លាញ់សោះឡើយ គ្រប់គ្នានៅឆ្លៀតចាប់អារម្មណ៍ទៅដល់ផ្នែកខាងក្រោមដែល Kim កាត់ផុសមិនពេញរូប តែសូមប្រាប់ថាឃើញតែប៉ុណ្ណឹងក៏ធ្វើអោយទឺកសមុទ្រក្ដៅចង់ឆេះដែរ
អ្នកដែលបានឃើញហើយសុទ្ធតែប្រាប់ថាហឹរក្ដៅរោលរាលពិតៗ ព្រមទាំងប្រាប់ទៀតថាចង់ឃើញរូបពេញៗណាស់ តែក៏មិនដឹងថាបង Mark យល់ព្រមឬអត់ទេ
អត្ថបទដោយ : នីត្តា