ចាប់ដៃគ្នាទៅធ្វើកម្មវិធីគម្រប់ខួបស្នេហា 8ឆ្នាំយ៉ាងរ៉ូមែនទិចជាមួយគ្នានៅឯសមុទ្រ សម្រាប់គូស្នេហ៍តារាប្រុសស្រីយ៉ាង Mak Prin – Kimberly មានទាំងរូបភាពផ្អែមល្ហែមនិងរូបភាពស៊ិចស៊ីជាបន្ដបន្ទាប់
ជាក់ស្ដែង Mak-Kim ក៏បានបើកឪកាសអោយហ្វេនៗបានសួរសំនួរ ដោយទាំងពីរនាក់ជ្រើសរើសយក 8សំនួរមកឆ្លើយ ហើយក្នុងចំណោមនិងអ្វីដែលធ្វើអោយញញឹមតាមនោះគឺ តើត្រូវធ្វើយ៉ាងណាទើបមិនធុញគ្នា?
ដោយខាងស្រីបានឆ្លើយថា “ក៏កុំធ្វើខ្លួនគួអោយធុញនិងឯង” ក្រោយមក ខាងប្រុសបានបន្ថែមថា “មែនហើយ ប្រសិនបើដឹងថាធ្វើខ្លួនគួអោយរំខានក៏ឈប់ធ្វើទៅ ប៉ុណ្ណឹងក៏បានប្រើជីវិត…..Kim បន្ដ “នៅជាមួយគ្នា វានិងមិនខាតពេលវេលា (ញញឹម)”
ហើយនៅមានសំនួរមួយទៀតពីហ្វេនៗ បង Kim និងបង Mak ធ្លាប់មានបញ្ហាទស្សនៈការគិតមិនត្រូវគ្នាដែរទេ ហើយកែយ៉ាងម៉ិច?
Kim ឆ្លើយថា “ក៏មានដូចគ្នាចា ប៉ុន្ដែពេលមានបញ្ហាយើងក៏និងព្យាយាមសួរខ្លួនឯងថាអ្វីសំខាន់បំផុតសម្រាប់យើង” Mak បន្ដ “អ្វីដែលសំខាន់នោះគឺ អ្នកដែលនៅចំពោះមុខបាទ”
អត្ថបទដោយ : នីត្តា