ការថតរូប Selfie ថ្មីរបស់ Qin Lan ធ្វើឲ្យអ្នកគាំទ្រមានភ័យជំនួស ដោយសារតែឃើញអ្វីទម្រង់ខាងក្នុងដូចជារាងដើមទ្រូង បង្កជាការបញ្ចេញមតិខុសៗគ្នា

តារាសម្តែងចិន Qin Lan ដែលប្រជាប្រិយភាព នាងបានហក់ឡើងប្រជាប្រិយខ្ពស់ បន្ទាប់ពីសម្តែងជាតួស្រីរាជវង្សហ្វូឆាក្នុងឆ្នាំ ២០១៨ ក្នុងរឿងភាគ រាជវង្សយ៉ានស៊ី មិនត្រឹមតែល្បីដោយសារការសម្តែងរបស់នាងប៉ុណ្ណោះទេ ថែមទាំងល្បីចំពោះរូបសម្រស់ដ៏ស្រស់ស្អាតគួរឱ្យច្រណែនរបស់នាងទៀតផង។

ស្ត្រីវ័យ ៤២ ឆ្នាំរូបនេះមានអ្នកគាំទ្រជាង ១៥ លាននាក់នៅលើ Weibo តែងតែចែករំលែករូបភាពការងារ និងជីវិតរបស់នាងជាមួយអ្នកគាំទ្ររបស់នាង។

After Footer (Active) - damrei Mr1 Zone2

រូបភាពសែលហ្វីរបស់នាងមានអ្វីប្លែក

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន (២៥ កញ្ញា ២០២១) Qin Lan បានបង្ហោះរូបថតពីរសន្លឹកដែលមានចំណងជើងថា “ រីករាយជារៀងរាល់ថ្ងៃ ” ។

នាងបានថត Selfie នៅទល់មុខកញ្ចក់ក្នុងបន្ទប់គេង រូបនេះបានបង្ហាញតារាសម្តែងស្រីរូបនេះស្លៀកពាក់អាវយឺតពណ៌ស ដែលអាចបង្ហាញរាងដ៏ស្រស់ស្អាតរបស់នាង ហើយជាការពិតមួយអ្នកគាំទ្ររបស់នាងតែងតែនិយាយសរសើរអំពីរូបសម្រស់របស់នាងមិនចេះដាច់។

មានមតិដូចជា “ អ្នកមានរូបរាងស្រលនល្អ ” “ សាច់ស្មាក្នុងរូបបង្ហាញពីលទ្ធផលនៃការតបអាហារបានយ៉ាងល្អ ” “ តើអ្នកអាចប្រាប់ខ្ញុំអំពីរបៀបថែរក្សាសុខភាពបានទេ? ” និង “ ខ្ញុំត្រូវការ CPR ” ប៉ុន្តែរូបរាងរបស់នាងមិនមែនជារឿងតែមួយគត់ ដែលធ្វើឱ្យពួកគេចាប់អារម្មណ៍នោះទេ។

ក្រុមអ្នកគាំទ្រមួយចំនួនបានបង្ហាញ Qin Lan អំពីរឿងមួយទៀតក្រៅពីតួលេខនៃរូបរាងរបស់នាង ដោយអះអាងថារូបថតរបស់នាង ពួកគេអាចមើលឃើញដើមទ្រូងរបស់នាង ដោយសារពន្លឺនៃកំពូលភ្លឺខ្លាំងទើបអាចចាំងឆ្លុះដល់ខាងក្នុង។

” Lan Jie , អ្នកគួរធ្វើរូបភាពដំបូងឲ្យព្រិល។ ខ្ញុំអាចឃើញមានអ្វីមួយប្លែក។ សុំទោស ” អ្នកគាំទ្រម្នាក់បានបញ្ចេញមតិ ខណៈម្នាក់ទៀតសរសេរថា “ តើអ្នកទាំងអស់គ្នាអាចឃើញអ្វីដែលខ្ញុំបាទេក្នុងរូបភាពដំបូង? ”

អ្នកបកស្រាយ

ក៏មានអ្នកលេងអ៊ីនធឺណេតដែលមានអារម្មណ៍ថា “ ទម្រង់នេះ ” បណ្តាលមកពីផ្នត់នៅផ្នែកខាងលើនៃអាវរបស់ Qin Lan ហើយនេះគឺជារូបភាពបំភាន់ភ្នែក ដែលស្រមោលដំណើរការខុសប្រក្រតី។

ទោះបីជាមានអ្នកយល់ឃើញរបៀបនេះក៏ដោយក៏ Qin Lan មិនបានលុបរូបភាពនេះទេ មានន័យថា វាគ្រាន់តែជាការគិតដោយភាន់ច្រឡំ និងជាបំណងល្អពីអ្នកលេងអ៊ីនធឺណេតប៉ុណ្ណោះ៕ ប្រភពពី៖ ILSA CHAN