រៀបចំអោយភ្លាមៗតែម្ដងហើយសម្រាប់សកម្មភាពផ្អែមល្ហែមរបស់គូស្នេហ៍តារាល្បីឈ្មោះយ៉ាង Aum-Patcharapa ជាមួយនិងម្ចាស់ចិត្តរូបសង្ហាអារម្មណ៍ល្អយ៉ាងហៃសូ Pok ក្រោយពីឃើញ Aum ចេញមកផុសរូបគូក្នុងថ្ងៃគម្រប់ខួប 3ឆ្នាំ ហើយក៏បានឱកាសដែលខាងប្រុសនិងសុំប្រកាសភាពផ្អែមល្ហែមខ្លះ
ដោយខាងហៃសូ Pok បានផុសនៅក្នុង story IG ដូចនិង Aum ជាមួយនិងសារសំនួរសួរថា “Happy Ani ឡើង 4ឆ្នាំ ហើយនៅតែមិនធុញមែនទេ?” ์ជាមួយនិងរូបមួយសន្លឹកទៀតបែបគួអោយស្រលាញ់ៗ កូៗ តាមស្ទាយរបស់ហៃសូ Pok ក្នុងអត្ថន័យប្រាប់បន្ថែម ខណៈពេលអ្នកទាំងពីរកំពុងស្ថិតលើយន្ដហោះហើយខាងស្រីកំពុងគេងលក់ ចំណែកឯខាងប្រុសប្រាប់ថា IG របស់អ្នកណាអ្នកនិងរួចខ្លួន
គម្រប់ខួប 3 ឆ្នាំបែបនេះ មានតែភាពគួអោយស្រលាញ់ពេញទាំងអស់តែម្ដងហើយ គូ Aum- Pok ធ្វើអោយអ្នកគាំទ្រញញឹមតាមគ្រប់ៗគ្នា ប្រសិនបើមានដំណឹងល្អទៀតនោះកាន់តែសប្បាយរីករាយជាងនេះទៅទៀត
អត្ថបទដោយ : នីត្តា