ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាចម្រៀងស្រីសំបូរប្រជាប្រិយភាព សុខ ស្រីនាង និងលោក ហ្សូណូ ដែលបច្ចុប្បន្ននេះរូបសម្រស់អ្នកទាំងពីរនៅតែស្រស់ស្អាតខ្លាំង និងសក្ដិសមគ្នាគ្រប់ពេលដែលអ្នកទាំងពីរចាប់ដៃគូសម្ដែងឬថតជាមួយគ្នា។
ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញអ្នកទាំងពីរ បង្ហាញវត្តមានសារជាថ្មី ជាមួយការគ្រងឈុតសម្លៀកបំពាក់បែបយ៉ាងស្រស់ស្អាត និងមើលទៅពិតជាសមគ្នាខ្លាំង នរណាឃើញក៏ពោលពាក្យសរសើរដែរ។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ ហ្វេនៗគ្រប់គ្នាក៏សង្ឃឹមថាថ្ងៃណាមួយពួកគេនឹងបានទស្សនាបទចម្រៀង ឬក៏ខ្សែភាពយន្តដែលអ្នកទាំងពីរសម្ដែងរួមគ្នាផងដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី