តារាស្រីវ័យក្មេង Jenny ប្រកាសដំណឹងល្អ ដែលជាកាដូសំខាន់បំផុតក្នុងជីវិតថាខ្លួនពេលនេះកំពុងតែមាន…..! មានរូបភាព
អាចនិយាយបានថាជាការទន្ទឹងរងចាំមើលជាខ្លាំងទាំងគ្រួសារនិងអ្នកគាំទ្រក៏ថាបាន សម្រាប់តារាចម្រៀងស្រីវ័យក្មេង Jenny-Ratchanok ដែលមុននេះបានដឹកដៃគ្នាជាមួយនិងកំលោះរូបសង្ហាយ៉ាង Jewish – Coronation ចេញមកញញឹមៗថាត្រៀមខ្លួននិងយកកូនហើយ ហើយក៏កំពុងតែចាំមើលដែលក្នុងកំឡុងពេលនេះ
ជាក់ស្ដែង Jenny ក៏មិនបានអោយរងចាំយូរ នៅពេលសាម៉ីខ្លួនបានផុសរូបភាពតាមរយៈ Facebook ប្រកាសដំណឹងល្អថាកំពុងពរពោះ និងខាងប្រុសកំពុងសម្លឹងមើលប្រដាប់ពិនិត្យផ្ទៃពោះដោយផ្ទៃមុខស្រស់ស្រាយបំផុត ព្រមទាំងមានសរសេរឃ្លាទៀតថា “កាដូដែលល្អបំផុតនៅក្នុងជីវិត”
រឿងនេះហ្វេនៗក៏នាំគ្នាចូលទៅចុចឡាយអោយភ្លាមៗ ថែមទាំងចូលរួមសម្ដែងការត្រេកអរជាមួយសាម៉ីខ្លួនទាំងពីរដែលកំពុងតែក្លាយជាឪពុកម្ដាយគេហើយ
អត្ថបទដោយ : នីត្តា