តួឯកស្រីនាង Green តារាស្រីតស៊ូជាមួយនឹងបំណុលប្រាប់ថា យំមិនមែនមានន័យថាចុះចាញ់នោះឡើយ!!

ស្រក់ទឹកភ្នែកមិនមែនមានន័យថាចុះចាញ់! តួឯកស្រីនាង Green Atsadaporn និយាយរៀបរាប់ប្រាប់ពីជីវិតពិតក្រៅឆាកសម្ដែងរបស់នាង ពេលខ្លះលួចយំម្នាក់ឯងជាច្រើនលើក ហត់នឿយកាយចិត្តតែចុងក្រោយក៏មិនចុះចាញ់តស៊ូដើម្បីអ្នកម្ដាយនិងបងប្អូន។

ដោយតារាស្រីនាង Green ពេលនេះកំពុងមានឈ្មោះបោះសំលេងសម្ដែងទាំងជាតួរងនិងតួឯក រូបនាងមិនរើសតួអង្គសម្ដែងនោះឡើយ។ ថ្មីៗនេះនាងកំពុងមានរឿងភាគថ្មីក្នុងរឿង กระเช้าสีดา ជាតួសម្បូរល្បិចកិចកលកាចឆ្នាស់ក្នុងរឿង និងដឹងជាមុនហើយថាពេលចាក់ផ្សាយនឹងមានអ្នកទស្សនាជេរស្ដី តែនាងក៏ត្រៀមចិត្តរួចហើយ។ អ្វីដែលសំខាន់សម្រាប់នាងគឺឱកាសកាងារចាប់យកបានច្រើនកាន់តែល្អខិតខំសន្សំប្រាក់ដើម្បីជួយគ្រួសារនិងសម្រេចក្ដីស្រម៉ៃរបស់អ្នកម្ដាយ ព្រោះពេលនេះក្នុងក្រុមគ្រួសារនាងក៏មានបំណុលត្រូវដោះស្រាយនិងការចំណាយប្រចាំថ្ងៃផ្សេងៗទៀត ឯអាជីវកម្មហាងនំរបស់នាងក៏ត្រូវផ្អាកដោយកូវីដទៀត មានតែអាជីពជាអ្នកសម្ដែងនេះទេដែលកំពុងទៅមុខល្អដូចនេះនាងខិតខំសម្ដែងឲបានល្អមានការទទួលស្គាល់ពីអ្នកទស្សនា។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ