ដំណឹងល្អ! Pancake និងសង្សាគ្រាន់តែឮម្ដាយប្រាប់ថាចង់បាន….ស្រាប់តែដេញបានវេលារៀបការភ្លាមៗតែម្ដង!! មានរូបភាព
ជាគូរស្នេហ៍មួយគូទៀតដែលស្រលាញ់គ្នាយូរអង្វែង ហើយហ្វេនៗក៏ទន្ទឹងរងចាំមើលចង់អោយមានកម្មវិធីពិសេសរវាងអ្នកទាំងពីរកើតឡើងឆាប់ៗ សម្រាប់គូស្នេហ៍របស់ Pancake Khemanit ជាមួយនិងកំលោះ អធិការ Sakunthorn Mee
ដោយជាក់ស្ដែង (1 តុលា 2021) អ្នកគាំទ្រក៏បានរំភើបចិត្តតាមគ្នាជាច្រើន នៅពេលអ្នកម្ដាយរបស់ Pancake បានបើកចិត្តននិយាយនៅក្នុងកម្មវិធី Nine Entertainment ជាលើកដំបូងទាក់ទងនិងគម្រោងរៀបការរបស់អ្នកទាំងពីរ
ទាំងអស់នេះ អ្នកម៉ាក់របស់ខាងស្រី បានរៀបរាប់ថា ដំណឹងល្អនិងមិនយូរទៀតទេ ព្រោះពេលនេះពួកគេក៏បានដេញពេលដេញវេលាល្អហើយ យើងក៏រំភើបចិត្ត ចំណែកឯខាងអនាគតកូនប្រសារគេក៏បានពិសោធន៍ខ្លួនឯងមកជាង 10ឆ្នាំហើយ ជាបុរសល្អ ស្រលាញ់គ្រួសារគាត់និងគ្រួសារខ្ញុំខ្លាំងណាស់ កាន់តែបានឃើញច្បាស់នៅពេលគ្រួសារឈឺឆ្លងកូវីដ គាត់ក៏មើលថែហើយផ្ដល់កំលាំងចិត្តអោយពួកយើងគ្រប់ៗគ្នា យើងក៏ជ្រួលជ្រាប ម៉ាក់ដល់ថ្នាក់ទឹកភ្នែកហូរ
ចំណែករឿងមានចៅនិង អ្នកម៉ាក់សូមប្រាប់ថាពេលនេះមានហើយ ប៉ុន្ដែក៏ចង់បានបន្ថែមទៀត នៅចិញ្ចឹមបាន ចង់អោយពួកគេរៀបការភ្លាមមានកូនភ្លេតតែម្ដង ម៉ាក់រំភើបចិត្តណាស់
អត្ថបទដោយ : នីត្តា