កាលពីប៉ុន្មានម៉ោងមុននេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាចាប់អារម្មណ៍ នៅពេលឃើញតារាចម្រៀង Original Song លោក ស៊ូលីផេង បានធ្វើការបកស្រាយចម្រៀងរួមគ្នាជាមួយ តារាចម្រៀងជើងចាស់អ្នកនាង ម៉េង កែវពេជ្ជតា ។
ក្នុងនោះបទចម្រៀងដែលអ្នកទាំងពីរបានលើកយកមកច្រៀងរួមគ្នានោះ មានចំណងជើងថា «បងមិនស្តាយក្រោយដែលស្រលាញ់អូន» ដែលបទនេះពិតជាមានអត្ថន័យ ហើយអ្នកទាំងពីរច្រៀងពិតជាសុីចង្វាក់គ្នា ពិរោះខ្លាំងតែម្ដង ហ្វេនៗបានស្ដាប់ហើយសរសើរគ្រប់ៗគ្នាតែម្ដង។
មិនត្រឹមតែប៉ុនណោះ ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នា សំណូមពរ និងសង្ឃឹមថាថ្ងៃណាមួយ តារាចម្រៀងប្រុសរូបនេះ និងផលិតបទចម្រៀងថ្មី បកស្រាយរួមគ្នាជាមួយអ្នកនាង ម៉េង កែវពេជ្ជតា ថែមទៀតផង៕
តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី