ថ្ងៃខួបកំណើតកូនប្រុសទី២​ ព្រាប​ សុវត្ថិ រៀបចំសាមញ្ញមែន តែមានក្ដីសុខខ្លាំងណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ គ្រួសារកំពូលតារាចម្រៀងល្បីឈ្មោះលោក ព្រាប សុវត្ថិ ដែលពីមួយថ្ងៃទៅមួយថ្ងៃ លោកតែងតែបង្ហាញពីក្ដីសុខ ក៏ដូចជាសុភមង្គលនៅក្នុងគ្រួសារ ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយសឹងតែលួចច្រណែងស្ទើរគ្រប់គ្នាទៀតផង។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ ជាថ្ងៃខួបកំណើតកូនប្រុសទី២របស់លោក ក្នុងនោះគ្រប់គ្នាបានឃើញលោក រៀបចំកម្មវិធីតូចមួយ ជួបជុំគ្រួសារ និងជូនកាដូជាបាច់ផ្កានិងនំខួបកំណើតយ៉ាងស្រស់ស្អាត ធ្វើឲ្យកូនប្រុសទី២លោក ញញឺមបិទមាត់មិនជិតនោះទេ។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈថ្ងៃខួបនោះ ហ្វេនៗជាច្រើនក៏បាននាំគ្នាចូលរួមអបអរសារទរ និងបញ្ចេញសារជូនពរថ្ងៃកំណើតកូនប្រុសទី២លោកគ្រប់ៗគ្នាទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី