ប្រិយមិត្តជាច្រើនប្រាកជាជ្រាបហើយថា ពីមួយថ្ងៃទៅមួយថ្ងៃកំពូលតារាចម្រៀងល្បីឈ្មោះលោក ខេមរៈ សិរីមន្ត និងគ្រួសារ កាន់តែមានសុភមង្គលខ្លាំងឡើងៗ ហើយកន្លងមកលោកក៏តែងតែធ្វើឲ្យហ្វេនៗគ្រប់គ្នាលួចច្រណែននៅក្នុងបណ្ដាញសង្គមជាច្រើនផងដែរ។
ជាក់ស្ដែងដូចជាថ្មីៗនេះ នៅក្នុងថ្ងៃខួបកំណើតកូនប្រុសខ្លួន គ្រប់គ្នាបានឃើញលោករៀបចំកម្មវិធីយ៉ាងសាមញ្ញមួយជុំគ្រួសារ និងបានជូនកាដូទៅកូនប្រុសជាឧបករណ៍លេង សៀវភៅរៀន និងលុយជាច្រើនសន្ធឹកសន្ធាប់ទៀតផង។
តែអ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ គឺនៅពេលឃើញអ្នកមីងរបស់គេបានបង្ហោះវីដេអូនិងរៀបរាប់សារយ៉ាងដូច្នេះថា៖
«ថ្ងៃខួបកំណើតក្មួយ មន្តស្នេហ៍ សប្បាយបែបសាមញ្ញាជុំគ្រួសារ តែមានន័យណាស់សំរាប់លោកប៉ានិងអ្នកម៉ាក់ និងមានក្តីសុខសំរាប់គ្រួសារកក់ក្តៅមួយនេះ ជាពិសរសអ៊ុំទប់ចិត្តមិនបានទេពេលដែរឮក្មួយ មន្តស្នេហ៍ បានពោលពាក្យថា បើកូនគ្មានលោកប៉ានិងអ្នកម៉ាក់ទេ កូនក៏គ្មានបានដល់ថ្ងៃនេះដែរ កូនមានសំណាងណាស់ដែរបានកើតមកជាកូនរបស់លោកប៉ានិងអ្នកម៉ាក់»
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើន បាននាំគ្នាសរសើរកូនប្រុលលោក ខេមរៈ សិរីមន្ត ពិតជាឆ្លាត់វៃ និងចេះពោលពាក្យស្រលាញ់ទៅកាន់ឪពុកម្ដាយតាំងពីតូចបែបនេះទៅហើយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី