បើកបង្ហាញមុខបុរសដែល Chompoo ធ្លាប់សាងស្នេហ៍រយៈពេល៧ឆ្នាំ មុនមានប្ដីជាសេដ្ឋី!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ពេលនេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Chompoo Araya កំពុងតែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ នៅពេលប្រកាសថាខ្លួនកំពុងតែពរពោះកូននៅក្នុងផ្ទៃដែលជាកូនទី៣ បន្ទាប់ពីកូនភ្លោះ២រូបរបស់ខ្លួន។

យ៉ាងណាមិញសព្វថ្ងៃនេះគ្រប់គ្នាក៏បានជ្រាបដែរថា តារាស្រីរូបនេះ និងស្វាមី កំពុងតែសាងគ្រួសារយ៉ាងមានសុភមង្គល ហើយក៏មិនដែលមានព័ត៌មានមិនល្អពីក្រុមគ្រួសារតារាស្រីរូបនេះដែរ។

After Footer (Active) - damrei Mr1 Zone2

ដោយឡែកងាកទៅចាប់អារម្មណ៍ជីវិតស្នេហាតារាស្រីរូបនេះវិញ មុនពេលសម្រេចចិត្តរៀបការសាងគ្រួសារ នាងក៏ធ្លាប់លង់ស្នេហ៍ជាមួយកីឡាករប្រណាំងឡានមានទ្រព្យស្ដុកស្ដមម្នាក់ក្នុងប្រទេសឈ្មោះ Ning Thanawat Vanichanon អស់រយៈពេល៧ឆ្នាំផងដែរ។

តែទោះបីជាយ៉ាងណាក៏ដោយ ស្នេហាអ្នកទាំងពីរក៏ត្រូវប្រេះឆា ហើយក្រោយមកនាងក៏មកជួបស្នេហ៍និងលោក Nutt Visrut ជាបុរសហាយសូ ដែលត្រូវជាស្វាមីបច្ចុប្បន្ននេះផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី