ក្លាយទៅជាសំណព្វចិត្តរបស់អ្នកគ្រប់គ្នារួចជាស្រេចហើយ សម្រាប់អូន Kawin កូនប្រុសដំបូងរបស់ Sririta Jensen ហើយ Korn Narongdej ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាត+សង្ហាមានភាពស្រស់ស្រាយគួអោយស្រលាញ់ ធ្វើអោយអ្នកគាំទ្រលង់ស្រលាញ់ដកខ្លួនមិនរួច
ជាក់ស្ដែងម៉ាក់ Sririta ក៏បានបង្ហាញវីដេអូក្នុងមុំមួយដែលគ្រប់គ្នាមិនទាន់បានឃើញ ដោយអូន Kawin កំពុងញុំាបាយជាលើកដំបូង ដោយម៉ាក់ៗបានយកបាយទៅកិនអោយម៉ត់ហើយយកមកបញ្ចុក និងមានអមដោយឃ្លាបញ្ចាក់ទៀតថា “ខ្ញុំបានមកចូលរួមតុញុំាអាហារដែរហើយបាទ ពេលនេះខ្ញុំញុំា oatmeal ការ៉ុត ល្ពៅ ផ្កាខាត់ណា ខ្ញុំចូលចិត្តគ្រប់យ៉ាងតែម្ដងហើយបាទ មើលតែមុខខ្ញុំក៏ដឹងដែរ ផ្ញើរខ្លួនផ្ញើរបា្រណជួយតាមដានខ្ញុំជាមួយនិងការញុំជាលើកដំបូង ep RITAKORN ឆាប់ៗនេះ”
ដោយនៅក្នុងវីដេអូនិងរូបភាពផ្សេងៗ Sririta បានផុសទៅនិង អាចនិយាយបានថាធ្វើអោយអ្នកមើលលួចញញឹមតាមគ្រប់ៗគ្នា អូនពិតជាពូកែញុំណាស់ហាមាត់រកតែដួសបញ្ចុកមិនទាន់ទេ
អត្ថបទដោយ : នីត្តា