តម្លៃខ្លួនសម្រាប់ពេលថតម្តងៗរបស់តារាស្រីល្បីៗទាំង៥ដួងនេះ ហើយម្នាក់ៗថ្លៃខ្លួនថ្លៃកប់ពពកម៉ង!

សម្រាប់សិល្បៈករនៅក្នុងប្រទេសថៃ តារាប្រុសស្រីណាដែលមានឈ្មោះបោះសំឡងកាន់តែខ្លាំង តម្លៃខ្លួននៅក្នុងការថតរឿង ថតពាណិជ្ជកម្ម និងចូលរួមកម្មវិធីអ្វីមួយគឺរឹតតែខ្ពស់ទៅតាមនោះដែរ។

សាកក្រឡេកមកមើលពីតម្លៃខ្លួនរបស់តារាស្រីទាំង៥រូបនេះវិញ ឃើញហើយគឺថាថ្លៃកប់ពពកតែម្តងណា៖

After Footer (Active) - damrei Mr1 Zone2

១ Chompoo Araya

សម្រាប់តម្លៃខ្លួនរបស់តារាស្រីកូនពីររូបនេះគឺខ្ពស់ខ្លាំងមែនទែន នាងអាចរកចំណូលបានដល់ទៅ ៣៣ម៉ឺនដុល្លារសម្រាប់ការថតស្ព័តពាណិជ្ជកម្មម្តង ហើយតម្លៃខ្លួនក្នុងការថតរឿងមួយភាគគឺខ្ទង់៥ពាន់ដុល្លារឯណោះ។

២ Aff Taksaorn

ចំនែកឯតារាស្រីកូនមួយរូបនេះវិញ នាងអាចយកបានតម្លៃខ្លួនសម្រាប់ការថតស្ព័តពាណិជ្ជកម្មម្តងដល់ទៅ ២៦ម៉ឺនដុល្លារ ហើយសម្រាប់តម្លៃខ្លួនក្នុងការថតរឿងមួយភាគគឺចាប់ពីរ ២ពាន់ដុល្លារឡើងទៅ។

៣ Urassaya (Yaya)

តារាស្រីវ័យក្មេងរូបស្រស់រូបនេះវិញ នាងអាចទទួលបានកម្រៃក្នុងការថតស្ព័តពាណិជ្ជកម្មគឺប្រមាណ ២៣ម៉ឺនដុល្លារ ហើយសម្រាប់ការថតរឿងក្នុង១ភាគគឺប្រហែល ២ពាន់ដុល្លារ។

៤ Pancake Khemanit

តារារៀមច្បងរូបស្រស់ស្អាតក្មេងជាងវ័យរូបនេះ គឺអាចទទួលបានតម្លៃខ្លួនក្នុងការថតស្ព័តពាណិជ្ជកម្មបានប្រមាណ ១៦ម៉ឺនដុល្លារ ហើយកម្រៃថតរឿងប្រហែល ២ពាន់ដុល្លារក្នុងមួយភាគ។

៥ Min Pechaya

តារាស្រីរូបស្រស់រូបនេះអាចទាញបានកម្រៃខ្លួនប្រមាណ ១៦ម៉ឺនដុល្លារសម្រាប់ការថតស្ព័តពាណិជ្ជកម្ម និងនាងអាចទទួលបានកម្រៃក្នុងការថតរឿងភាគប្រមាណ ២ពាន់ដុល្លារផងដែរ៕