Nadech ផ្អែមល្ហែមខ្លាំងនោះខ្លាំង ប្រលែងវគ្គថ្ពាល់ទល់ថ្ពាល់ជាមួយនិងអូន Yaya កណ្ដាល IG ឡើង…..! មានរូបភាព

បាត់មុខអស់ពេលជាយូរ សម្រាប់វគ្គផ្អែមល្ហែមរបស់គូ NY Nadech Kugimiya ជាមួយនិងម្ចាស់ចិត្ត Yaya Urassaya រហូតធ្វើអោយហ្វេនៗរអ៊ូថានឹកជាខ្លាំង ប៉ុន្ដែរឿងនេះប្រាប់ថាវាសក្ដិសមនិងការទន្ទឹងរងចាំណាស់ ព្រោះបានឃើញសកម្មភាពរូបគូម្ដងទៀត ដោយ Nadech ជាអ្នកផុសនៅក្នុង IG

ជាមួយនិងរូបភាពផ្អែមល្ហែមៗរបស់ Nadech-Yaya ដែលយកថ្ពាល់ជល់និងថ្ពាល់យ៉ាងជិតស្និត Nadech បានផុស caption រូប Emoji បេះដូងពីរ ជាអត្ថន័យប្រាប់ថានឹករវាងគ្នានិងគ្នានៅក្នុងបណ្ដាញសង្គម ព្រោះតែបែកគ្នាយូរពេក ទើបកម្រិតនៃភាពផ្អែមល្ហែមកើនឡើងខ្ពស់

After Footer (Active) - damrei Mr1 Zone2

ហើយក៏ទើបបន្ថែមខ្លាំងទៅទៀតនៅពេលអូន Yaya ចូលទៅ comment បន្ថែមទៀតថា “នឹកខ្លាំងណាស់ចា@kugimiyas” ហើយខាងប្រុសក៏ចូលមកឆ្លើយតបបន្ដថា “@urassayasនឹកដូចគ្នាបាទ” ថេកឈ្មោះគ្នាទៅវិញទៅមកឡើងស្រមោចមកតោង IG អស់ហើយ

រឿងនេះធ្វើអោយគ្រប់គ្នារំភើបចិត្តរំភើបអារម្មណ៍ បាត់យូរប៉ុន្ដែចេញមកម្ដងក៏ត្រជាក់ចិត្តតែម្ដង បើមើលតាម Comment របស់អ្នកគាំទ្រ

អត្ថបទដោយ : នីត្តា