Chompoo Araya បើកចិត្តនិយាយការពិតជាលើកដំបូងថា មានផ្ទៃពោះកូនស្រី 2ឆ្នាំកន្លងមកនេះខិតខំព្យាយាម 4ដងទើបទទួលបាន…..! មានរូបភាព

បានចេញមកបើកចិត្តនិយាយពីការសង្ស័យរបស់បណ្ដារជនជាលើកដំបូង ក្នុងកម្មវិធីថ្លែងពត៌មានតារាសម្ដែងស្រីល្បីឈ្មោះ ចាប់តាំងតែពីចេញមកប្រកាសដំណឹងល្ងរឿងពរពោះទាយាទទីបីនៃផ្ទះ Rangsee Singpipat

ដោយរឿងនេះ Chompoo បាននិយាយពីប្រធានបទខាងលើ មិនថាជារឿងអាយុពរពោះ ភេទកូនក្នុងពោះ និងរឿងលំអិតផ្សេងៗ ដែលគ្រប់គ្នាចាប់អារម្មណ៍តាមដាន សាម៉ីខ្លួននៅបង្ហាញពីអារម្មណ៍រំភើបញាប់ញ័ររបស់បងប្រុសទាំងពីរយ៉ាង Shayfa-Phayu អោយយើងបានស្ដាប់ទៀតផងដែរ

After Footer (Active) - damrei Mr1 Zone2

“ពេលនេះ 3ខែជាងហើយចា ក៏…ចាប់ផ្ដើមធ្វើការបាន ប្រើជីវិតបានដូចធម្មតាដែរ ប៉ុន្ដែក្នុងកំឡុងពេល 11សប្ដាហ៍ ក៏ធ្ងន់ក្បាលដូចគ្នា ចាញ់ខ្លាំងណាស់មួយនេះ គ្រាន់តែម្នាក់សោះ (សើច) ដោយពេលនេះក៏នៅមានអារម្មណ៍ចាញ់ខ្លះៗដែរ ទើបតែអាចត្រលប់មកញុំាបានខ្លះៗមួយសប្ដាហ៍ចុងក្រោយនេះឯង”

“រឿងភេទដំបូងឡើយគិតថាស្ងាត់ស្ងៀមៗ តែបែរជាមានអ្នកទំលាយរឿងមុនទៅបាត់ ចឹងក៏បង្ហាញតែម្ដងទៅ មួយវិញទៀតគ្រប់ដឹងអស់ហើយថាយើងចង់បានស្រី ចំណែកឯឈ្មោះក៏គិតរួចរាល់ហើយដែរ គិតតាំងតែពីបងៗទាំងគាត់កើតមកម្ល៉េះ ជាគំនិតរបស់ប៉ាៗ ហើយពេលនេះសុំមិនទាន់ប្រាប់ទេ តែជឿថាគ្រប់គ្នាច្បាស់ជាទស្សទាយមិនត្រូវទេ ព្រោះវាមិនគួអោយជឿ (សើច)”

ស្វាមីក៏មើលថែបានល្អ មើលថែដូចតែធម្មតានិង ហើយក៏សួររាល់ថ្ងៃតែម្ដងថាប្រសើរឡើងឬនៅ ល្អជាងមុនហើយមែនទេ ហើយខ្ញុំឯណោះក៏ធ្វើអ្វីមិនកើត ព្រោះចាញ់ៗយកតែមែនទែន យើងគ្រាន់តែរងចាំពេលវេលា ប្រសិនបើសួរថាគាត់លង់ខ្លាំងដែរទេ ក៏ដូចធម្មតា តាមស្ទាយរបស់គាត់ ស្ទាយបែបមិនសូវបញ្ចេញខ្លាំង កាលពីដូចពរពោះបងៗទាំងពីរនិងចឹង”

“2ឆ្នាំកន្លងមកនេះ ព្យាយាម 4ដង សួរថាចុះចាញ់ទេ តាមពិតទៅក៏មានស្រក់ទឹកភ្នែកខ្លះដែរ ប៉ុន្ដែយើងក៏គិតគ្រប់ពេលថាយើងនិងទៅបន្ដទៀត យើងសុំសាកល្បងម្ដងទៀត ដើម្បីអោយយើងអស់ការសង្ស័យក្នុងចិត្ត ពួកយើងទៅរាល់សប្ដាហ៍ ទាំងខាងវិទ្យាសាស្ត្រ ខាងបុរាណ ធ្វើបុណ្យ ធ្វើគ្រប់យ៉ាង ដោយក្ដីជំនឿ ប្រសិនបើយើងមិនបានយើងនិងមិនសោកស្ដាយ តែសុំទៅអោយដល់ទីបំផុត”

អត្ថបទដោយ : នីត្តា