ស្ទើរតែមិនជឿទេ! ឈុំពូ ស្រក់ទឹកភ្នែកតក់ៗក្រោយស្វាមីនិយាយពាក្យក្នុងចិត្តមួយម៉ាត់នេះជាលើកដំបូង មុខនាង (មានវីដេអូ)
ថៃ៖យោងតាមរយៈវីដេអូមួយ ដែលបានបង្ហោះនៅលើបណ្ដាញសង្គម ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជនជាច្រើន ដោយក្នុងនោះ គឺគេបានឃើញ តារាស្រី អ្នកនាង Chompoo និងស្វាមី បាននាំគ្នារៀបរាប់បើកបង្ហាញពីប្រវត្តិស្នេហា ដែលឆ្លងកាត់ទាំងក្ដីសុខ និងទុក្ខជាច្រើនរួមគ្នាថែម ទៀតផង។
ពិតជារឿងមួយដែលកម្របានឃើញណាស់ ដែលកំពូលតារាសម្ដែងស្រី អ្នកនាង Chompoo Araya បានសម្រក់ទឹកភ្នែក ដោយសារតែពាក្យសម្ដីមួយឃ្លា ដែលសូម្បីតែរូបនាងផ្ទាល់ ក៏មិនធ្លាប់បានលឺចេញមាត់ស្វាមីនាង ពីមុនផងដែរ។ហើយអ្វីដែលរឹតតែពិសេសនោះ គឺស្វាមីChompoo ក៏បានបង្ហាញអារម្មណ៍ក្នុងចិត្តមួយ ដែលរូបលោកមិនដែលធ្លាប់បាននិយាយនៅចំពោះមុខភរិយារបស់ខ្លួន ពីមុននោះទេ។
ដោយជាមួយគ្នានោះ គឺលោកបានសរសើរ និងបង្ហាញអារម្មណ៍ទាំងមានមោទនភាពថា«Chom គឺជាមនុស្សស្រីម្នាក់ដ៏ពូកែ មិនមែនត្រឹមតែដើរតួនាទីជាភរិយាល្អមួយមុខទេ តែនាងថែមទាំងជាអ្នកម្ដាយមួយរូប ដែលមានការខិតខំតស៊ូណាស់ ចាប់តាំងពីកូនប្រុសភ្លោះកើតមក Chom រឹតតែមានទំនួលខុសត្រូវកាន់តែច្រើន ដោយសូម្បីតែខ្ញុំជាស្វាមី សឹងមិនអាចធ្វើដូចគាត់បានផង គាត់ពិតជានារីអស្ចារ្យណាស់» ។
ជាមួយនឹងពាក្យសម្ដីរបស់ស្វាមីមួយប្រយោគនេះ បានធ្វើឲ្យតារាស្រី អ្នកនាង Chompoo រំជួលចិត្ត រំភើបរហូតដល់ស្រក់ទឹកភ្នែក ដោយពាក្យអស់ទាំងនេះ រឹតតែផ្ដល់ជាកម្លាំងចិត្តដ៏ធំសម្រាប់រូបនាងផងដែរ៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ