អូន Nola កូនស្រីតែមួយរបស់ Janie ពិតជាមិនធម្មតាខ្លួនតូចតែមួយប៉ុន្ដែធ្វើវីដេអូនាំហាត់ប្រាណបានយ៉ាងល្អដូចអ្នកជំនាញរាប់ឆ្នាំ!!! មានវីដេអូ

កាន់តែធំក៏កាន់តែគួអោយស្រលាញ់ខ្លាំងឡើង សម្រាប់អូន Nola កូនស្រីរបស់ Janie Alphat និងលោកប៉ា Mickey Non ថែមកាត់ដូចលោកប៉ាអ្នកម៉ាក់គ្មានខុសបន្ទិចណាទេ រឿងនេះមិនដឹងថានិងដើរតាមផ្លូវរបស់អ្នកម្ដាយជាអ្នកសិល្បៈដែរឬយ៉ាងណាទេ ប៉ុន្ដែអ្វីដែលប្រាកដចិត្តនោះគឺអូន Nola ដើរលើវិថីជាអ្នកស្រលាញសុខភាពយ៉ាងប្រាកដណាស់ព្រោះថាហាត់ប្រាណជាមួយបា៉ម៉ាក់តាំងតែពីតូច

ថែមទាំងជាក់ស្ដែងកាន់តែរីកចម្រើនទៅទៀត នៅពេល Janie បង្ហាញអោយឃើញវីដេអូដ៏គួអោយស្រលាញ់ របស់កូនស្រី ដែលពេលនេះកំពុងឈរនាំមុខហាត់ប្រាណម្នាក់ឯងបានហើយ Coach Nola ខ្លួនតូចតែមួយសោះប៉ុន្ដែពូកែខ្លាំងណាស់កូនស្រី ធ្វើក្បាច់ហាត់ប្រាណបានត្រឹមត្រូវ បញ្ជាក់ថាហាត់ប្រាណរាល់ថ្ងៃហើយនិង ពិតជាគួអោយស្រលាញ់គួអោយខ្នាញ់ខ្លាំងណាស់ តាំងតែពីចាប់ផ្ដើមវីដេអូលើកដៃសំពះបងៗ

After Footer (Active) - damrei Mr1 Zone2

អ្នកណាដែលបានឃើញវីដេអូនេះច្បាស់ជាចុចឡាយនិងកោតសរសើរពីភាពគួអោយស្រលាញ់និងភាពពូកែរបស់អូនជាប្រាកដណាស់ comment ពីបងៗអ្នកបណ្ដាញសង្គមនិងមិត្តភ័ក្ដរបស់ម៉ាក់ៗសរសើរមិនដាច់ពីមាត់ទេ

អត្ថបទដោយ : នីត្តា