Aff Thaksorn អៀនទប់អារម្មណ៍មិនជាប់បន្ទាប់ពី Chompoo បង្អាប់ថាពេលនេះឃើញកំពុងសាសងជាមួយកំលោះក្មេងធ្វើអោយហ្វេនៗខ្សឹមខ្សៀវ….! មានរូបភាព

ខ្សឹមខ្សៀវគ្នាមួយរំភេច នៅពេល Chompoo Araya របូតមាត់បង្អាប់ Aff Thaksorn រឿងស្នេហាថ្មី កំពុងតែសាសងជាមួយក្មេង សាម៉ីខ្លួនអៀនមុខឡើងក្រហមទប់អារម្មណ៍លែងជាប់

អាចនិយាយបានថាបើកប្រធានបទដែលធ្វើអោយគ្រប់គ្នាតាមដានខ្លាំងមួយរំពេច សម្រាប់ការដៅរឿងស្នេហាថ្មីរបស់អ្នកម៉ាក់កូនមួយយ៉ាង Aff Thaksorn ដែលគ្រប់គ្នាចាប់ផ្ដើមត្រលប់មកចាប់អារម្មណ៍តាមដានជាខ្លាំងម្ដងទៀត ពិធីកររួម Chompoo បានបង្ហើបមាត់បង្អាប់កណ្ដាលកម្មវិធី ធ្វើអោយម៉ែ Aff រកផ្លូវរត់មិនឃើញអៀនមុខឡើងក្រហមតែម្ដងហើយ

After Footer (Active) - damrei Mr1 Zone2

ដោយលើកនេះ រឿងកើតចេញឡើងនៅពេលម៉ាក់ Aff និយាយជាមួយនិងពិធីករពីរនាក់ទៀត Young Kanchai និង Chompoo Araya ថា “យល់អត់ថានៅទំនេរខ្លួនមួយរឿងនិងហើយទើបមួ៉ម៉ៅ” ធ្វើអោយអ្នកនាង Chompoo របូតមាត់បង្អាប់ចេញមកថា “មិនឃើញថាមានត្រង់ណាត្រូវម៉ួម៉ៅទេ ខ្លួនឯងក៏មានក្មេងសាសងជាមួយមិនចឹងឬ” ខណៈដែលលោក Young Kanchai ប្រញាប់សួរភ្លាមៗឡើងថា មែនឬៗៗ

រឿងនេះម៉ែ Aff បញ្ចេញអាការៈអឹមអៀនៗអាចនិយាយបានទប់លែងជាប់ ធ្វើអោយហ្វេនៗអ្នកគាំទ្រ ហែរគ្នាចូលទៅបង្អាប់ជាច្រើនតែម្ដង ប៉ុន្ដែចុងក្រោយទៅស្នេហាថ្មីនិងរីកសុះសាយពេលណា មានតែរងចាំតាមដានបន្ដទៀតតែប៉ុណ្ណោះ

អត្ថបទដោយ : នីត្តា