មកហើយៗ Koi-Toon បង្ហាញរូបភាពដំបូងរបស់អូន “សមុទ្រ” នៅក្នុងរង្វង់ដៃអោបក្រសោបយ៉ាងកក់ក្ដៅ!! មានរូបភាព

ក្លាយទៅជាលោកប៉ាអ្នកម៉ាក់ថ្មីមួយគូរទៀតហើយសម្រាប់គូររបស់ Koi Ratchawin និង Toon-Arthurah ក្រោយពេលដែលភរិយាបានសម្រាលកូនដំបូងកាលពីថ្ងៃទី 5 តុលា 2021 ក្រោមការចូលរួមត្រេកអរពីសំណាក់មិត្តភ័ក្ដក្នុងនិងក្រៅសិល្បៈរួមទាំងសាច់ញាត្តិបងប្អូនជាច្រើនទៀត

ហើយថ្មីៗនេះគូរ Koi-Toon ក៏បានបង្ហាញរូបភាពខណៈជាគ្រួសារដ៏សែនកក់ក្ដៅ បីនាក់ប៉ាម៉ាក់កូន បង្ហាញអោយឃើញជាលើកដំបូង អូនសមុទ្ទ កូនប្រុសជាទីស្រលាញ់ដែលកំពុងគេងនៅក្នុងរង្វង់ដៃម៉ាក់ហើយនិងប៉ាក្នុងបន្ទប់សម្រាលតាមរយៈ IG

After Footer (Active) - damrei Mr1 Zone2

ដោយខាង Koi Ratchawin បានផុសរូបភាពនិងឃ្លាថា “5 តុលា 2021 រូបភាពដំបូងរបស់ពួកយើងទាំងបីនាក់ សូមអគុណចំពោះគ្រប់ពាក្យជូនពរដែលផ្ញើរមកអោយ Koi  ប៉ា Toon ហើយនិងអូនសមុទ្ទ អស់ពីដូងចិត្ត ហើយក៏សូមអភ័យទោសដែលមកយឺតយប់ជ្រៅ ម៉ាក់ទើបតែអោយអូនម៉ឹមៗហើយចា  #KoiToonSea #KTsJourney”

ហើយលោកប៉ាយ៉ាង Toon-Arthurah ក៏បានចេញមកផុសរូបអមជាមួយនិងឃ្លាដែលថា “5តុលា2021 – រូបភាពដំបូងរបស់ពួកយើងទាំងបីនាក់ #KoiToonSea #KTsJourney”

អត្ថបទដោយ : នីត្តា