មហាជនជាច្រើនច្បាស់ជាបានស្គាល់រួចមកហើយនូវកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ប្តីប្រពន្ធតារាប្រុសស្រីថៃ នាង Margie Rasri និងលោក POKMINDSET ដែលជាអ្នកចម្រៀងបែប Hip Hop មួយរូប។
ក្រោយពីតារាស្រី Margie Rasri បានរៀបការរួចមក គេសង្កេតឃើញថាតារាស្រីរូបនេះបានកំពុងតែសោយសុខយ៉ាងខ្លាំងជាមួយនឹងទ្រព្យសម្បត្តិហូរហៀរ និងរស់នៅយ៉ាងមានសុភមង្គលជាមួយនឹងស្វាមីដ៏សែនយល់ចិត្តនិងស្រឡាញ់នាងយ៉ាងខ្លាំង។
បើក្រឡេកមកមើលពីឃ្លាំងផ្ទុករថយន្តរបស់ប្តីប្រពន្ធមួយគូនេះវិញ គឺមានតម្លៃសរុបរហូតដល់ទៅ ១លានដុល្លារឯណោះ ពីព្រោះលោក POKMINDSET គឺជាកូនប្រុសក្នុងត្រកូលអ្នកជំនួញដ៏ជោគជ័យមួយក្នុងប្រទេសថៃ ដែលមានទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ ចាយមិនអស់នោះទេ៕