Mew Nittha – Hiso Saint បើកប្រអប់កាដូរចង់ដៃកូនស្រី ឃើញហើយសាម៉ីខ្លួនត្រេកអរជាងកូនទៅទៀតព្រោះរបស់នីមួយៗសុទ្ធតែ…..! មានវីដេអូ
ក្លាយជាលោកប៉ាអ្នកម៉ាក់យ៉ាងពេញទំហឹងហើយ សម្រាប់អ្នកម៉ាក់ Mew Nittha និងលោកប៉ា Saint ពេលនេះកំពុងមានប៊េប៊ីតូចជាទីស្រលាញ់យ៉ាងអូន Marin ដោយទាំងគូរមក update រូបភាពរបស់កូនស្រីតាមរយៈ Instagram ហើយនិងយូធូបជាបន្ដបន្ទាប់
ជាក់ស្ដែង (7 តុលា 2021) Mew និងស្វាមីបានធ្វើវីដេអូថ្មីផុសនៅក្នុងយូធូប MewNittha ដោយវីដេអូនេះជាភារកិច្ចហែកប្រអប់កាដូដែលបងៗនិងមិត្តភ័ក្ដក្នុងសិល្បៈ និងញាត្តិមិត្តបងប្អូនផ្ញើរមកអោយចៅស្រីដោយរៀបចំអោយយ៉ាងពេញទំហឹង ដល់ថ្នាក់ទីធ្លារក្នុងផ្ទះពេញទៅដោយប្រអប់
កាដូមានតាំងតែពីនំ អាហារ បាច់ផ្កា ខោវអាវ ស្លាបព្រាញុំាបាយរបស់ប៊េប៊ី តុក្កតា រហូតទៅដល់សៀវភៅនិទាន ទាំងអស់នេះសុទ្ធតែជាម៉ាកល្បីឈ្មោះ ដោយលោកប៉ាក៏ត្រៀមខ្លួននិងរកទិញអោយសមនិងកូនស្រី ហើយអ្នកម៉ាក់ក៏មិនចុះចាញ់លោកប៉ាដូចគ្នា
សម្រាប់រឿងការចិញ្ចឹមមើលថែកូន Mew បង្ហាញប្រាប់ថា ពីសប្ដាហ៍ដំបូងធ្ងន់ធ្ងរណាស់ ព្រោះមិនដឹងថាកូនយំបែបនេះចង់បានអ្វី ប៉ុន្ដែកន្លងផុតទៅបានពីរសប្ដាហ៍ ចាប់ផ្ដើមចាំបានថារាល់ 3ម៉ោងកូននិងភ្ញាក់ម្ដង ត្រូវទៅអោយកូនម៉ឹមៗហើយត្រៀមប្ដូរខោវទឹកនោម ក្រោយពីញុំហើយអូន Marin ក៏គេងលក់យ៉ាងសប្បាយចិត្ត
អត្ថបទដោយ : នីត្តា