Songkran បង្ហាញរូបភាពហ្វឹកហាត់ដ៏សាហាវនិងធ្ងន់ធ្ងរ…ដល់ថ្នាក់ពោលថាហត់នឿយប៉ុន្ដែមិនភ្លេចនឹករលឹកដល់ Matt Peeranee មានទាំង comment ថា…..! មានរូបភាព
ចេញមកបង្ហាញអោយឃើញពីសកម្មភាពពិសេសមួយទៀតក្នុងជីវិត សម្រាប់លោក Songkran Techanarong ខណៈពេលចូលជំរុំដើម្បីទទួលការបណ្តុះបណ្តាលវគ្គសិក្សាតឹងរ៉ឹង ដោយសាម៉ីខ្លួនបានបង្ហាញតាមរយៈឃ្លាថា “ហត់នឿយតែនឹក”
ដោយរូបភាពដែលលើកឡើងខាងលើបានធ្វើអោយហ្វេនៗ ដែលតាមដាននៅក្នុង IG @songkarn_tae ចូលទៅចុចឡាយអោយភ្លាមៗ ហើយខាងឯម្ចាស់ចិត្តស្រីស្អាតយ៉ាង Matt Peeranee ក៏ប្រញាប់ចូលខ្លួនទៅ comment ប្រាប់ថា “តិចបានត្រលប់ទៅវិញម្ដងទៀតនៅអោយយូរតែម្ដងចា” រឿងនេះធ្វើអោយ Songkran ត្រូវប្រញាប់ឆ្លើយតបវិញដោយរូប Emoji រូបទឹកភ្នែកភ្លាមៗ
ទាំងអស់នេះ Songkran ទើបតែទទួលបានសញ្ញាប័ត្រនៅ RPAC សាលា police cadet ស្រុក Sampran ខេត្ត Nakhon Pathom កាលពីថ្ងៃទី 13 សីហា កន្លងមកនេះ អាចនិយាយបានថាទទួលបានភាពជោគជ័យមួយដំណាក់កាលទៀតក្នុងជីវិត ហើយសាងមោទនភាពដល់ក្រុមគ្រួសារជាខ្លាំងផងដែរ
អត្ថបទដោយ : នីត្តា