ក្រោយពេលពរពោះកូននៅក្នុងផ្ទៃអស់រយៈពេលជាច្រើនខែមក ពេលនេះលោកជំទាវ ស៊ន សៀវមុី បានសម្រាលកូនដំបូងរបស់ខ្លួន ដោយជោគជ័យហើយ។
ក្នុងនោះយើងក៏បានឃើញគណនីហ្វេសប៊ុកស្វាមីរបស់លោក ជំទាវ ក៏បានរៀបរាប់យ៉ាងដូច្នេះដែរថា៖
«កូនស្រីមាសឳពុក ដេវិដ ចេសសុី – Devid Jessi ២ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ថ្ងៃសុក្រ ទី08 ខែតុលា ឆ្នាំ2021 ៣.៥គីឡូក្រាម វេលាម៉ោង ៩យប់ ពុកនិងម៉ែស្វាគមន៍វត្តមានកូនមកដល់ភពផែនដីដ៏ស្រស់ស្អាតមួយនេះ»
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាចូលរួមអបអរសាទរ និងជូនពរឲ្យលោកជំទាវនិងកូនស្រីឲ្យមានសុខភាពល្អផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី