ជាការពិតណាស់ ថ្វីត្បិតតែបច្ចុប្បន្ននេះ តារាសម្ដែងថៃលោក Koen Patradanai មិនសូវបង្ហាញខ្លួនក្នុងខ្សែភាពយន្តច្រើនដូចមុនក៏ពិតមែន តែលោកនៅតែធ្វើឲ្យហ្វេនៗគ្រប់គ្នាចាប់អារម្មណ៍ជាមួយការថតម៉ូតផ្សព្វផ្សាយឲ្យផលិតផលនានាជាច្រើន។
ជាក់ស្ដែងដូចជាថ្មីៗនេះ លោកបានធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលឃើញលោកតុបតែងខ្លួនក្នុងឈុតរ៉ូបជានារីភេទទី៣ មើលទៅពិតជាទាក់ទាញ ហើយការផាត់មុខក៏ដូចស្រី ឡើងប្លែកខ្លាំងតែម្ដង។
មិនត្រឹមតែប៉ុនណោះ តារាប្រុសរូបនេះក៏ត្រូវបានហ្វេនៗជាច្រើនសរសើរ មុខរបស់លោកពេលតុបតែងជាស្រីបែបនេះ ពិតជាស្រស់ស្អាត និងប្លែកភ្នែកខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី