មិនឲ្យបាត់ភាពរ៉ូមែនទិច! DJ Push និង Jooy តែងធ្វើឲ្យមួយនេះជាញឹកញាប់ជាមួយគ្នា!

ដូចប្រិយមិត្តគ្រប់រូបបានជ្រាបអញ្ចឹងថា ទោះបីជាបច្ចុប្បន្ននេះតារាសម្ដែងថៃប្រុសលោក DJ Push និងភរិយា មិនទាន់មានកូនស្នងត្រកូលក៏ពិតមែន តែចំណងស្នេហ៍អ្នកទាំងពីរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្អែមល្ហែមឡើងៗ មិនអន់ថយនោះទេ។

ជាក់ស្ដែងដូចជាថ្មីៗនេះ ដើម្បីបង្ហាញពីក្ដីស្រលាញ់ដែលមិនអាចខ្វះគ្នាបាន អ្នកទាំងពីរបានបង្ហោះរូបភាពជាស្រមោល ដែលស្វាមីកំពុងតែកាន់ដៃ និងថើបភរិយា មើលទៅពិតជាពោលពេញដោយក្ដីសុខ និងផ្អែមល្ហែមយ៉ាងខ្លាំងថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះ គ្រប់គ្នាក៏កាន់តែសរសើរចំណងស្នេហ៍អ្នកទាំងពីរ ទោះបីជាជួបបញ្ហាបែបណា ក៏រឹងមាំតស៊ូកាន់ដៃគ្នាមិនរារែកនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី