វគ្គពីរមកហើយ! តួឯកប្រុសស្រី Pope និង Bella ថតរូបត្រៀមក្នុងការសម្ដែងរឿងបុព្វេរសន្និវាសភាគបន្ដ!!

កំពុងត្រៀមបើកឆាកសម្ដែងហើយ! រឿងភាគបុព្វេរសន្និវាសដែលទទួលបានការគាំទ្រយ៉ាងច្រើនក្នុងប្រទេសថៃនិងបណ្ដាប្រទេសជាច្រើនទៀត ពេលនេះកំពុងត្រៀមខ្លួនលេងភាគពីរដើម្បីឲអ្នកគាំទ្របានទស្សនាវគ្គបន្ដ។

ដោយរឿងភាគបែបបុរាណលាយសម័យមួយនេះកាលពីភាគមុនមានតារាប្រុសលោក​ Pope Thanawat និងតារាស្រីនាង Bella Ranee ជាតួឯកប្រុសស្រីក្នុងរឿង។ ដោយរឿងនេះបានបញ្ចប់ទៅយ៉ាងល្អតួឯកប្រុសស្រីរស់នៅជាមួយគ្នាយ៉ាងសុខសាន្ដមានកូនប្រុសស្រី ធ្វើឲអ្នកគាំទ្រនឹកឆ្ងល់ថាតើភាគពីរនៃរឿងនេះនឹងលេងបែបណាវិញ?

After Footer (Active) - damrei Mr1 Zone2

ពេលនេះភាគពីរជិតចេញហើយដោយមានលោក Pope និង Bella ជាតួឯកប្រុសស្រីក្នុងរឿងដដែល តែជាតួរបស់កូនតួឯកប្រុសស្រីកាលពីភាគមុនជាមួយនារីឆ្លងភពមកពីសម័យបច្ចុប្បន្នទៅអតីតកាល។ ដោយភាគថ្មីនេះតួឯកប្រុសថែមទាំងមានបងប្អូនភ្លោះមុខដូចគ្នាបេះដាក់ទៀតផង។

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ