បើគិតមកទល់និងបច្ចុប្បន្ននេះ តារាសម្ដែងថៃស្រីជើងចាស់ Ann Sirium ចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយប្រជាប្រិយភាពនាងមិនដែលអន់ថយម្ដងណានោះទេ ពោលគឺនៅតែមានការគាំទ្រខ្លាំងដដែល។
ជាក់ស្ដែងកាលពីថ្ងៃទៅ១១ ខែតុលា កន្លងទៅនេះ ជាថ្ងៃកំណើតគម្រប់អាយុ៥០ឆ្នាំរបស់នាង ក្នុងនោះនាងត្រូវបានហ្វេនៗជាច្រើនព្រួត Surprise ដោយបានរៀបចំធ្វើផ្ទាំងប៉ាណូជាច្រើនដាក់រូបនាង ពាសពេញទីក្រុង ដោយរំភើបពេកតារាស្រីរូបនេះ ក៏បានចុះទៅមើលនិងបានថតរូបជាច្រើនផ្ទាំងប៉ាណូទាំងនោះទៀតផង។
ក្រោយពេលឃើញបែបនេះ តារាស្រីរូបនេះបានបង្ហាញអារម្មណ៍រំភើប និងអរគុណទៅកាន់អ្នកគាំទ្រ ដែលស្រលាញ់នាង ហើយរៀបចំយ៉ាងភ្ញាក់ផ្អើលខ្លាំងបែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី