ក្រោយបទ «Are You Ok» ត្រូវលុបចោល យឹម តាស្រង់ ក៏ពោលពាក្យបែបនេះថា….!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ក្រោយពេលសម្លេង «Are You Ok» របស់បុរសម្នាក់ល្បីល្បាញ ផលិតកម្ម Galaxy បានចំណាយលុយ១២០០០$ ទិញសិទ្ធពីម្ចាស់សម្លេង ដើម្បីយកទៅផលិតជាបទចម្រៀង តែក្រោយមកក៏ត្រូវមហាជនរិះគន់ និងត្រូវបានលុបចេញពីបណ្ដាញសង្គមផ្លូវការរបស់ផលិតកម្មវិញភ្លាមៗផងដែរ។

យ៉ាងណាមិញក្រោយពេលបទនេះត្រូវបានលុបចេញមិនបានប៉ុន្មានផង លោក យឹម តាស្រង់ ដែលត្រូវបានគេស្គាល់ថាជាអ្នកនិពន្ធនិងដឹកនាំផលិតបទចម្រៀងនេះ បានចេញមុខរៀបរាប់សារក្នុងបណ្ដាញសង្គមថា៖

After Footer (Active) - damrei Mr1 Zone2

«បទចម្រៀង១បទដែលចំណាយអស់ជាង៥ម៉ឺនដុល្លាត្រូវបានអ្នកឧកញ៉ាឱ្យខ្ញុំលុបចោល ពេលខ្លះគ្រប់ការខិតខំរបស់ខ្ញុំនិងក្រុមការងារមិនប្រាកដថាទទួលបានការសសើរឡើយទោះយើងមានគោលបំណងទៅមុខដ៏វែងឆ្ងាយយ៉ាងណាក្តីព្រោះផែនការថ្មីផលិតកម្មGALAXYលែងផលិតបទដើម្បីប្រកួតប្រជែងទីផ្សារក្នុងប្រទេសទៀតហើយ រីឯអាខោនTikTok គ្រាន់តែ២៤ម៉ោងមានអ្នកចូលមើលដល់ទៅជិត២០លានដង មានទាំងជនជាតិបរទេសCommentយ៉ាងច្រើន គ្រប់យ៉ាងមានតែពាក្យសោកស្តាយហើយខ្ញុំនឹងកែប្រែនូវចំនុចខ្វះខាតមួយចំនួន ហើយកូនចៅខ្ញុំម្នាក់ៗបានខិតខំណាស់សូម្បីខែបុណ្យទានមិនបានសម្រាកផង កំហុសទាំងនេះកូនចៅខ្ញុំពួកគេមិនខុសឡើយគ្រប់យ៉ាងគឺមកពីខ្ញុំជាអ្នកដឹកនាំខ្ញុំមានតែពាក្យអរគុណនិងសូមអភ័យទោសបងប្អូនទាំងអស់ដែលគាំទ្រ និងបងប្អូនទាំងអស់ដែលរិះគន់ក្នុងន័យស្ថាបនា»

ក្រោយពេលឃើញបែបនេះ មហាជនមួយចំនួនបាននាំគ្នាចូលរួមសោកស្ដាយ និងការខិតខំប្រឹងប្រែងរបស់លោក ហើយក៏មានមហាជនមួយចំនួនបានបញ្ចេញមតិជាន័យស្ថាបនាជាច្រើនហូរហែផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី