Aum Patcharapa ចាប់ផ្ដើមអង្រួនទីផ្សារកូនឈើអោយឡើងថ្លៃម្នាក់ទៀតហើយបន្ទាប់ពីនាងបានប្រមូលយកដើម…..! មានរូបភាព
ធ្វើអោយវិស័យកូនឈើមានតម្លៃខ្ពស់មកម្ដងហើយ ព្រោះតែតារាស្រីស្អាតយ៉ាង Yaya Urassaya ទោះនាងចាប់កាន់ដើមអ្វីក៏ធ្វើអោយឡើងថ្លៃទាំងអស់ ហើយរឿងនេះក៏មិនប្រាកដដែរថាដើម cactus និងមានតម្លៃកើនឡើងដែរនោះទេ ក្រោយពីបានឃើញរូបភាពជាក់ស្ដែងរបស់តារាស្រីជួរមុខស៊ិចស៊ីប្រចាំប្រទេស Aum Patcharapa ចេញមកផុសរូបជាមួយនិងដើមដំបងយក្សតូចៗឬក៏ cactus ម៉ែដើរចូលវិស័យនេះម្នាក់ទៀតហើយ ថែមទាំងអង្វរៗពូជម៉ែឪល្អៗមកលក់ខ្លះ ប៉ុន្ដែតម្លៃកុំខ្ពស់ពេញ ព្រោះខ្លួនជាមនុស្សចូលចិត្តភ្ញាក់ផ្អើល
“នៅជាក្មេងថ្មីនៅឡើយទេ ផ្ទះសម្បែងក៏មិនទាន់មាន ប៉ុន្ដែក្រោកពីព្រលឹមមកក៏មើលថែប្អូនៗបានរាល់ថ្ងៃចា នរណាមាន Lopho Tanenaka A, B ហើយនិង Yatagai ឬក៏ពូជម៉ែឪណាល្អៗ ចែកអោយខ្លះបានទេ តម្លៃកុំខ្ពស់ពេក ព្រោះជាមនុស្សមានអារម្មណ៍ឆាប់រន្ធត់ឆាប់ភ្ញាក់ផ្អើលចា”
រឿងនេះហ្វេនៗឃើញហើយចាំមើលថាម៉ែមានដើមណា ព្រោះតម្លៃនិងឡើងថ្លៃមិនខានទេ ហើយចូលទៅ comment ជាច្រើនព្រោងព្រាតផងដែរ
អត្ថបទដោយ : នីត្តា