នរណាមិនខ្នាញ់! អូន Phayu តាំងជំហរជាអ្នកប្រដាល់វ័យក្មេង សូម្បីតែប៉ា Knot Witsarut ក៏សុំដាក់ឈ្មោះជាថ្មីដែរ! មានរូបភាព

ក្លាយទៅជាកំលោះតូចដែលតាំងតែបង្កើតស្មាមញញឹមនិងសម្លេងសើចដល់ហ្វេនៗអ្នកគាំទ្រជានិច្ច សម្រាប់អូន Shayfa-Phayu កូនប្រុសភ្លោះទាំងពីររបស់ម៉ាក់ Chompoo Araya និងប៉ា Knot Witsarut  

ជាក់ស្ដែងនៅពេលថ្មីៗនេះ Knot Witsarut បានផុសរូបភាពរបស់កូនប្រុសពៅគឺអូន Phayu ឈរតាំងក្បាច់ត្រៀមនិងប្រយុទ្ធលើគ្រឿងហាត់ប្រាណយ៉ាងយកចិត្តទុកដាក់ ដោយសាម៉ីខ្លួនដល់ថ្នាក់បង្អាប់កូនប្រុសជាការដាក់ឈ្មោះថ្មីថា “P.Phayu Sitweenai”

After Footer (Active) - damrei Mr1 Zone2

ក្រោយពីនិងមក ខាងឯម៉ាក់ Chompoo ក៏បានផុសរូបអូន Phayu សកម្មភាពផ្សេងទៀត តាមរយៈការផ្លាស់ប្តូរច្រករបៀងនៅក្នុងខុនដូទៅជាផ្លូវរត់ដើម្បីអោយតារាបង្ហាញម៉ូតតូចអាចដើរបាន ព្រមទាំងមានឃ្លាបញ្ជាក់ថា “ទទួលដើរតួចជាមូ៉ដែល 1”

ទាំងអស់នេះទទួលបានចំនួនអ្នកឡាយអោយច្រើនណាស់ ដោយម្នាក់ៗសុទ្ធតែប្រាប់ថា ឃើញភាពគួអោយស្រលាញ់គ្រួសារនេះហើយត្រូវសុំស្មគ្រ័ធ្វើជាអ្នកគាំទ្រយូរអង្វែងទៀតហើយ

អត្ថបទដោយ : នីត្តា