បើកបង្ហាញសម្រស់តារាជើងចាស់ Chamaiporn កាលប្រឡងបវរកញ្ញា មិនណយនោះទេ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រីជើងចាស់ Chamaiporn Jaturaput ដែលតួអង្គលោកស្រី ចម្ប៉ា ក្នុងរឿង «បុព្វេសន្និវាស»​ ហើយបច្ចុប្បន្ននេះសមត្ថភាពលោកស្រី នៅតែមានខ្លាំង និងទទួលបានការកោតសរសើរពីសំណាក់មហាជនជាច្រើនដដែល។

យ៉ាងណាមិញ ងាកទៅចាប់អារម្មណ៍សម្រស់តារាស្រីជើងចាស់រូបនេះកាលពីមុនវិញ អ្នកស្រីក៏ជាអតីតបេក្ខភាពបវរកញ្ញាថៃមួយរូប កាលពីកំឡុងឆ្នាំ១៩៨៣ ដែលមានសម្រស់ស្រស់ស្អាតមិនចាញ់គេផងដែរ។

After Footer (Active) - damrei Mr1 Zone2

តែទោះបីជាយ៉ាងណាក៏ដោយ កាលនោះលោកស្រីជាប់បានត្រឹមតែកំពូល១៥នាក់ចុងក្រោយតែប៉ុនណោះ ហើយដោយសារភាពល្បីល្បាញ និងរូបសម្រស់ ក៏បានធ្វើឲ្យតារាស្រីជើងចាស់រូបនេះ ទទួលបានដំណែងក្នុងរឿងភាគជាច្រើន រហូតមកដល់សព្វថ្ងៃនេះក៏នៅតែពូកែ និងរូបសម្រស់ស្រស់ស្អាតដដែល៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី