សម្រស់ស្អាតមិនចាញ់បងនោះឡើយ! បើកបង្ហាញកម្រងរូបភាពខ្លះៗរូបរបស់ប្អូនស្រីបង្កើតតួឯកស្រីនាង Aff Taksaorn ដែលមិនបានចូលប្រឡូកក្នុងវិស័យសិល្បះក្លាយជាអ្នកសម្ដែងដូចបងស្រីនោះឡើយ តែរូបសម្រស់វិញធ្វើឲគេសសើរថាផ្ទះនេះមានតែស្រីស្អាត។
ដោយជាទូទៅតារាស្រីនាង Aff ពេលថតរូបជាមួយក្រុមគ្រួសារឃើញតែអ្នកម្ដាយលោកឪពុកនិងកូនស្រីរបស់នាង ធ្វើឲអ្នកគាំទ្រមួយចំនួនគិតថារូបនាងជាកូនតែមួយនៅក្នុងផ្ទះ ការពិតនោះរូបនាងនៅមានប្អូនស្រីម្នាក់ទៀត។ ដោយប្អូនស្រីរបស់ Aff មានឈ្មោះថា Amm Amornwan ពេលនេះរៀបការរួចហើយនិងបានទៅរស់នៅជាមួយស្វាមីនៅសហរដ្ឋអាមេរិក ទើបមិនសូវមានរូបគូតែរូបក្នុងថ្ងៃមង្គលការរបស់នាងធ្វើឲគេបានឃើញពីរូបសម្រស់ថាស្អាតមិនចាញ់បងស្រីជាតារានោះឡើយ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ