Grace ផុសរូបជូនពរថ្ងៃកំណើតហៃសូ Nick យ៉ាងផ្អែមល្ហែម…ថានំខេកផ្អែមណាស់ទៅហើយនៅឡើយចាញ់ក្រសែភ្នែកដែល…..! មានវីដេអូ

ជាគូរស្នេហ៍ដែលមិនសូវជាចេញមុខចេញមាត់តាមបណ្ដាញសង្គមប៉ុន្មានទេសម្រាប់គូរស្នេហ៍តារាសម្ដែងស្រីស្អាតស្បែកសខ្ចីយ៉ាង Grace Kanklao ជាមួយនិងសង្សាកំលោះសាច់ឈាមកាត់ចិនយ៉ាង ហៃសូ Nick លើកលែងតែថ្ងៃពិសេសនិងថ្ងៃសំខាន់តែប៉ុណ្ណោះនិងអាចឃើញមានរូបគូរស្នេហ៍ផ្អែមល្ហែមបាន ដោយមុននេះបានឃើញរូបភាពដ៏សែនរ៉ូមែនទិចនៅថ្ងៃនៃក្ដីស្រលាញ់ អាចនិយាយបានថាកន្លងមកជាច្រើនខែណាស់ នៅក្នុង IG របស់ Grace ទើបមានរូបគូរប្រលែងមកម្ដងទៀត

ហើយជាក់ស្ដែងនៅក្នុងថ្ងៃកំណើតខាងប្រុស នាងបានលើកនំខេកទៅ surprise ក្នុងខណៈផ្អែមល្ហែមណាស់ ជាពិសេសវគ្គ Grace សំលឹងមើលមុខខាងហៃសូ Nick ធ្វើអោយក្រមុំៗលួចញ័របេះដូងជំនួសនាងតែម្ដង អាចនិយាយបានថាផ្អែមជាងនំខេកដែលលើកទៅនិងទៅទៀត

After Footer (Active) - damrei Mr1 Zone2

ក្រៅពីនេះ Grace នៅបានសរសេរជាពាក្យជូនពរថ្ងៃកំណើតសង្សាជារូប emoji រូបផ្សេងៗ ដែលមកព្រមជាមួយនិងពាក្យថា “ផុសជាពិធី”

អត្ថបទដោយ : នីត្តា