ជាការពិតណាស់ ក្រោយពេលដែលកញ្ញា ដួង ម៉ានិច្ច និង បុត្រ ភ្ជាប់ពាក្យនិងគ្នាមក ស្នេហាអ្នកទាំងពីរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនឃើញលួចច្រណែនស្ទើរតែគ្រប់ៗគ្នា។
ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកទាំងពីរទើបបង្ហោះរូបភាពជាមួយគ្នា ដោយបង្ហាញកាយវិការស្និតស្នាល និងយកចិត្តទុកដាក់ចំពោះគ្នា មើលទៅចំណងស្នេហ៍អ្នកទាំងពីរស្អិតរមួត ទោះបីជាស្នេហាមួយនេះខុសវ័យគ្នាបន្ដិចក៏ពិតមែន។
យ៉ាងណាមិញ តាមរយៈរូបភាពនោះ មហាជននិងហ្វេនៗគ្រប់គ្នា ក៏បាននាំគ្នាសរសើរ និងជូនពរឲ្យអ្នកទាំងពីរស្រលាញ់គ្នាដល់ចាស់ និងបានរៀបការឆាប់ៗផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី