Toey Jarinporn បង្ហាញខ្លួនក្នុង comment របស់ Bow Maylada ក្រោយពីមានពត៌មានកំពុងលួចទាក់ទងគ្នាជាមួយ Alex!! មានរូបភាព

អាចនិយាយបានថាជាតារាមួយគូរទៀតដែលទទួលបានការចាប់អារម្មណ៍និងតាមដានខ្លាំងបំផុត នៅក្នុងកំឡុងពេលនេះក៏ថាបាន សម្រាប់គូររបស់តារាស្រី Bow Maylada ជាមួយនិងកំលោះ Alex ព្រោះក្រោយពីមានក្រសែពត៌មានថាអ្នកទាំងពីរកំពុងមានទំនាក់ទំនងដាំដើមឈើស្នេហ៍ជាមួយគ្នា ហ្វេនៗក៏នាំគ្នាទន្ទឹងរងចាំមើលថាពត៌មានដែលនិយាយនិងជាការពិតឬយ៉ាងណា

ហើយនៅពេលថ្មីៗនេះខណៈពេលដែល Bow ផុសរូបភាពខ្លួនឯងនៅក្នុង Instagram @bow_maylada ជាមួយនិងស្នាមញញឹមដ៏សែនស្រស់ស្រាយព្រមជាមួយនិងឃ្លាថា “Aba Dbia Bodebe….នរណាកើតទាន់លើកដៃឡើង រូបមួយណាដែលល្អបំផុត គូសរង្វង់មក”

After Footer (Active) - damrei Mr1 Zone2

ក្រោយមកខាងឯ Toey ក៏ចូលទៅ comment ភ្លាមៗ “គូសគ្រប់រូប! ពាក់  @daisybrown.co គួអោយស្រលាញ់បំផុតបាទ” កញ្ញា Bow ក៏បានឆ្លើយតបវិញភ្លាមៗថា “FC គ្រប់ពេលវេលា”

រឿងនេះធ្វើអោយអ្នកគាំទ្រនាំគ្នាចូលទៅចុចឡាយនិងបង្ហាញការយល់ឃើញចំពោះអ្នកទាំងពីរដែលឆ្លើយតបគ្នាទៅវិញទៅមក ព្រោះចាត់ទុកថាជាសកម្មភាពមួយដែលគួអោយស្រលាញ់ ដែលបានឃើញនារីទាំងពីរសរសើរគ្នាអស់ពីចិត្តដូច្នេះ

អត្ថបទដោយ : នីត្តា