តារាស្រីនាង Focus Jeerakul ហួសចិត្ដមានអ្នកបង្ហោះថានាងស្លាប់ហើយព្រមកាន់ទុក្ខឲ ឃើញហើយប្រាប់សែនឲផង!!

តារាសម្ដែងស្រីក្នុងរឿងភាគថៃនាង Focus Jeerakul​ ជួបរឿងហួសចិត្តមានអ្នកយករូបនាងទៅបង្ហោះប្រាប់ថារូបនាងជួបគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិតហើយ ព្រមទាំងបានសសេរសារកាន់ទុក្ខឲរូបនាងផងដែរ។

ក្រោយមានអ្នកសសេរបង្ហោះពីដំណឹងការស្លាប់របស់តារាស្រីនាង Focus Jeerakul   ក្នុងបណ្ដាញសង្គមបែបនេះធ្វើឲមានអ្នកគាំទ្រខ្លះជឿខ្លះក៏មិនជឿពីដំណឹងនេះ។ ទាល់តែតារាស្រីនាង Focus មកសសេរ Comment ខ្លួនឯងផ្ទាល់តែម្ដងទៀតដឹងថាជាការមិនពិត។ ដោយតារាស្រីនាង Focus សសេរនិយាយលេងសើចថានេះខ្មោចជាអ្នកមកសសេរ ហើយបើចង់សែនឲអីសុំផ្ញើរគោឡើងភ្នំ សូ៊ស៊ីត្រីសាលម៉ន និងបង្អែមជាធុរៀនអីឲមក។ ឃើញតារាស្រីមកសសេរលេងបែបនេះ ទើបអ្នកគាំទ្រសម្ដែងអារម្មណ៍ធូរចិត្តដែលរូបនាងនៅមានជីវិត តែក៏បានប្រាប់ឲតារាស្រីនាង Focus ដាក់ពាក្យប្ដឹងអ្នកបង្ហោះពត៌មានមិនពិតនេះផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ