កម្រងរូបភាពទិដ្ឋភាពគេហដ្ឋានថ្មីរបស់គូស្នេហ៍តារា Push និង Jui តំលៃ៦០លាន ផ្ទះបាយធំប្រណិត!!

សង់រួចហើយផ្ទះក្នុងក្ដីសុបិន្ដ! គូស្នេហ៍តារាចំណងស្នេហ៍ផ្អែមល្ហែមទាំងមុននិងក្រោយរៀបការគូរបស់តួឯកប្រុសលោក Push Puttichai និងតួឯកស្រី Jui Warattaya បង្ហាញទិដ្ឋភាពគេហដ្ឋានថ្មីទើបសង់រួច ប្រណិតស្រស់ស្អាតទាន់សម័យមានទាំងភាពទំនើបនិងធម្មជាតិ។

ដោយគេហដ្ឋានមួយខ្នងនេះទាំងគូបានចូលរួមរចនាគិតគូរធ្វើទៅតាមបែបដែលខ្លួនចូលចិត្ត មានបន្ទប់ផ្ទះបាយធំទូលាយ បន្ទប់គេង បន្ទប់ទទួលភ្ញៀវបែបប្រណិត និងហើយវាលខាងក្រោយផ្ទះច្នៃក្លាយជាកន្លែងអង្គុយលេងយ៉ាងល្អស្ងប់ស្ងាត់និងមានរុក្ខជាតិខៀវខ្ចីជាសួនលម្អរ។ ផ្ទះមួយខ្នងដែលអ្នកទាំងពីរកំពុងស្នាក់នៅយ៉ាងមានក្ដៅសុខនេះ ចំណាយទឹកប្រាក់ក្នុងការសាងសង់អស់ប្រមាណជា៦០លានបាត ជាលុយសន្សំរបស់អ្នកទាំងពីរ។ តោះមកមើលកម្រងរូបភាពផ្ទះរបស់ Push និង Jui ទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ