ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ពេលនេះតារាចម្រៀងស្រីល្បីឈ្មោះ វីរៈនិច បានរៀបចំកម្មវិធីមង្គលការរបស់ខ្លួន យ៉ាងអធិកអធម ដោយបានការចូលរួមពីសំណាក់សិល្បៈករសិល្បៈការិនីជាច្រើនថែមទៀតផង។
យ៉ាងណាមិញក្រោយពេលមង្គលការប្រព្រឹត្តិទៅយ៉ាងរលូនរួចមក មហាជននិងហ្វេនៗជាច្រើនក៏បាននាំគ្នាចាប់អារម្មណ៍ជាមួយចំណងដៃបទចម្រៀងក្នុងថ្ងៃមង្គលរបស់តារាស្រីរូបនេះនិងស្វាមី ដែលមានចំណងជើងថា «ថ្ងៃអូនរង់ចាំ» ស្ដាប់ទៅពិតជាពិរោះនិងមានអត្ថន័យខ្លាំងមែនទែន។
មិនត្រឹមតែប៉ុនណោះ តាមរយៈបទចម្រៀងនោះ មហាជននិងហ្វេនៗជាច្រើនក៏កាន់តែសរសើរសម្លេងតារាចម្រៀងស្រីរូបនេះ ពិតជាពិរោះនិងស្ដាប់ទៅឡើងព្រឺរោមតែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី